ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អនុញ្ញាតឱ្យមន្ត្រីទំនាក់ទំនងនគរបាលប្រចាំតំបន់ Nordic (NLO) ប្រចាំទីក្រុងបាងកក ចូលជួបសម្តែងការគួរសម


ត្រលប់ក្រោយ

28/09/23 08:59 AM

ចំនួនទស្សនា៖

267

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យលោកស្រី Jane Ohisson មន្ត្រីទំនាក់ទំនងនគរបាលប្រចាំតំបន់ Nordic (NLO) ប្រចាំទីក្រុងបាងកក ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជាតិ។


ក្នុងជំនួបនេះ លោកស្រី Jane Ohisson បានស្នើសុំនគរបាលជាតិកម្ពុជាផ្តល់កិច្ចសហការលើការងារផ្លាស់ប្តូរព័ត៌មាន ដើម្បីស្រាវជ្រាវបង្រ្កាបមុខសញ្ញាដែលគេចខ្លួនពីតំបន់ Nordic ចូលមកក្នុងតំបន់អាស៊ាន។


ជាការឆ្លើយតប ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជម្រាបជូន លោកស្រី Jane Ohisson អំពីគោលជំហររបស់នគរបាលជាតិកម្ពុជាក្នុងការគាំទ្រផ្តល់កិច្ចសហការ និងស្វាគមន៍រាល់ព័ត៌មានទាំងឡាយណាដែលឈានទៅបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ក្រៅពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ជូនអំពីការធានាសន្តិសុខ សុវត្ថិភាពជូនជនបរទេសគ្រប់ជាតិសាសន៍ ដែលកិច្ចការនេះ គឺមានកំណត់ក្នុងផែនការការពាររបស់នគរបាលជាតិកម្ពុជាផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ



dd
Bottom Ad