ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពិនិត្យការរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងបាវិត ខេត្តស្វាយរៀង


ត្រលប់ក្រោយ

29/09/23 10:31 AM

ចំនួនទស្សនា៖

311

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង): ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជេីញចុះពិនិត្យការរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងបាវិត ខេត្តស្វាយរៀង មានដូចជា ពិនិត្យផ្លូវសម្រាប់ថ្មេីជេីងឆ្លងកាត់ក្រោមដី ពិនិត្យដំណេីការច្រកទ្វាព្រំដែនអន្តរជាតិបាវិត ការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ពិនិត្យទីតាំងចំណតគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ពិនិត្យទីតាំងសាងសង់អាគារអង្គភាពកងកម្លាំងទាំងបីរបស់រដ្ឋបាលក្រុងបាវិត និងពិនិត្យស្ថានភាពភូមិសាស្ត្រ ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។


អញ្ជេីញចូលរួមអមដំណេីរក្នុងឱកាសនោះរួមមាន: លោកជាអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាល លោកអភិបាល អភិបាលរងក្រុងបាវិត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


សូមបញ្ជាក់ផងដែរថាៈ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបមានអ្វីៗដូចសព្វថ្ងៃនេះហើយជាក់ស្តែងខេត្តស្វាយរៀង ក៏បានកែរប្រែមុខមាត់ លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជម្រុញកំណើនសេដ្ឋកិច្ចឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសក្នុងទឹកដីក្រុងស្វាយរៀង មានទាំងតំបន់សេដ្ឋកិច្ចពិសេស ផ្លូវថ្នល់ធំទូលាយ សួនច្បារមាត់ទន្លេដ៏ស្រស់បំព្រង ខ្យល់អាកាសត្រជាក់ សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ សេវាកម្មល្អ គួរជាទីគយគន់កំសាន្ត៕ ដោយ:PK



dd
Bottom Ad