ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី អញ្ជើញបន្តដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា


ត្រលប់ក្រោយ

03/10/23 10:38 AM

ចំនួនទស្សនា៖

272

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងជាប្រធានគណៈកម្មការពិសេសចំពោះកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើនីតិវិធី និងបែបបទនៃការអនុវត្តការងារជាក់ស្តែងរបស់គណៈកម្មការពិសេសចំពោះកិច្ច ក្នុងការពិនិត្យសិក្សារៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិកាគណៈកម្មការពិសេសចំពោះកិច្ច និងជំនួយការគណៈកម្មការពិសេសចំពោះកិច្ចផងដែរ។


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងពិភាក្សាបន្តពីកិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ទៅលើនីតិវិធី និងបែបបទនៃការអនុវត្តការងារជាក់ស្តែងរបស់គណៈកម្មការពិសេសចំពោះកិច្ច ក្នុងការពិនិត្យសិក្សារៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើយ៉ាងណាឱ្យមានអត្ថន័យខ្លឹមសារកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។


ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ជាម​ យៀប បានបន្ថែមថា សេចក្តីស្នើវិសោធកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានេះ​ បានធ្វើវិសោធនកម្មជាច្រើនលើករួចមកហើយ សំដៅធ្វើយ៉ាងណាឱ្យសមស្របតាមកាល:ទេស:ដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន៕



dd
Bottom Ad