អភិបាលខេត្តក្រចេះ ណែនាំឲ្យរដ្ឋបាលស្រុក-ក្រុង ទាំង៧ និងកងកម្លាំងសមត្ថកិច្ចឲ្យខិតខំបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈអោយបានល្អ


ត្រលប់ក្រោយ

05/10/23 09:36 AM

ចំនួនទស្សនា៖

378

ប្រភព៖

ក្រចេះ

ព័ត៌មានជាសំឡេង

ក្រចេះ៖ ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តការងារខែតុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពចំណុះឲ្យខេត្ត ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជំរុញដល់រដ្ឋបាលក្រុងស្រុក កងកម្លាំងសម្ថកិច្ច បន្តខិតខំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានអោយល្អប្រសើរ ជាពិសេសបញ្ហាគ្រឿងញៀន បទល្មើសនេសាទខុសច្បាប់សូមឱ្យមន្រ្តីជលផល កងកម្លាំងសមត្ថកិច្ចខិតខំទប់ស្កាត់ និងចាប់បង្ក្រាបឲ្យបានទាន់ពេលវេលា ជាពិសេសទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់ដីព្រៃដោយខុសច្បាប់ពីសំណាក់ជនខិលខូចឆ្លៀតឱកាស។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បន្តថាដោយកន្លងមកសង្កេតឃើញថាបញ្ហាគ្រឿងញៀនបានកើតឡើងជាញឹកញាប់ តែជាលក្ខណះទ្រង់ទ្រាយ រូបភាពតូចៗ សូមអោយកងកម្លាំងសមត្ថកិច្ចបន្តខិតខំទប់ស្កាត់បង្ក្រាប់បាន ទោះបីមិនច្រើនក៏ពិតមែន ធ្វើអោយមានការប៉ះពាល់ដល់សុខភាព ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយប្រព្រឹត្តិបទល្មើសផ្សេងៗបង្ករអោយភូមិ-ឃុំ សង្កាត់ក៏ដូចជាស្រុក/ក្រុងអសន្តិសុខ លើសពីនោះវាបានបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍លើកឡើងថា កិច្ចការងារចំពោះមុខនេះគឺត្រូវត្រៀមស្ដារឡើងវិញនៅផ្ទៃដីដែលខូចខាតដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ថ្បិតតែឆ្នាំនេះទឹកមិនបានហក់ឡើងធំនោះទេ ដោយនៅតំបន់ខ្លះក៏មិនទាន់មានទឹកធ្លាយហូរចូលទៅក្នុងផ្ទៃបឹងនោះដែរ។ ចំពោះផលប៉ះពាល់ផ្ទៃដីស្រូវទូទាំងខេត្តមានចំនួន ១ពាន់៩៨ហិចតា ស្មើនឹងចំនួន ១២៩៩គ្រួសារ ក្នុងនោះមានផ្ទៃដីខូចខាតចំនួន ៨៧៥ ហិចតា ហើយត្រូវស្តារឡើងវិញចំនួន ៨៧៥ហិចតា ស្មើនឹង ១១៨៦គ្រួសារ ។


ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ា ថន បានណែនាំដល់អាជ្ញាធរក្រុងស្រុក ដែលមានផ្ទៃដីរងនៅផលប៉ះពាល់លើដំណាំកសិកម្មស្រូវ និងដំណាំរួមផ្សំសូមចុះស្រង់បញ្ជីផលប៉ះពាល់ និងចំនួនគ្រួសារឲ្យបានត្រឹមត្រូវ ដើម្បីរដ្ឋបាលខេត្តធ្វើសំណើសុំស្រូវពូជពីរាជរដ្ឋាភិបាល មកផ្តល់ជូនប្រជាកសិករដើម្បីដាំដុះស្ដារឡើងវិញឱ្យបានទាន់ពេលវេលា។


ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងមន្ទីរធនធានទឹក និងឩតុនិយមខេត្ត ក្រោយទឹកជំនន់បានស្រកទៅវិញហើយនោះ ត្រូវធ្វើការពន្លឿនការជួសជុលកែលម្អប្រព័ន្ធធារាសាស្ត្រក៏ដូចជាផ្លូវ-ស្ពានមួយចំនួនដែលរងនៅផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គឲ្យបានល្អប្រសើរឡើងវិញ ដើម្បីសម្រួលដល់ការធ្វើចរាចណ៏របស់បងប្អូនប្រជាពលរដ្ឋ៕



dd
Bottom Ad