05/10/23 10:53 AM
ព័ត៌មានជាសំឡេង
(ស្វាយរៀង): នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត អញ្ជើញចុះពិនិត្យស្ថានភាពទឹក, ស្រូវ និងទីទួលមានសុវត្ថិភាព ដើម្បីត្រៀមបង្ការគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដោយយថាហេតុ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានកសិកម្មស្រុក និងមន្ត្រីដែរពាក់ព័ន្ធជាច្រើនអ្នកទៀត។
ជាមួយគ្នានេះ ឯកឧត្តម ម៉ែន អេង បានផ្ដបានផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធក្នុងស្រុកកំពង់រោទិ៍ ត្រូវបន្តយកចិត្តទុកដាក់លើពលរដ្ឋដែលកំពុងជួបបញ្ហារងគ្រោះដោយសារជំនាន់ទឹកភ្លៀង ជាពិសេសត្រូវតាមដានសកម្មភាព កសិកម្ម របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានទៀងទាត់ ដើម្បីទប់ស្កាក់ជំនាន់ទឹកភ្លៀងឲ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា អាជ្ញាធរកំពុងតាមដានដោយយកចិត្តទុកដាក់ជាបន្តទៅទៀត ក្នុងស្មារតីមិនធ្វេសប្រហែសឡើយ និងអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា និងថែរក្សាសុខភាព តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕ ដោយ: PK