លោកជំទាវតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោកអភិបាលរងខេត្ត ចុះពិនិត្យការដាក់លូរំដោះទឹក កាយប្រឡាយ ជូនគ្រួសារយោធិនពិការនៅផ្ទះ៤០០ខ្នង


ត្រលប់ក្រោយ

06/10/23 10:19 AM

ចំនួនទស្សនា៖

359

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ស្វាយរៀង): ជារៀងរាល់ឆ្នាំនារដូវភ្លៀងធ្លាក់ ជាកង្វល់របស់ប្រជាពលរដ្ឋទូទៅក៏ចាប់ផ្តើមកើតមាន ព្រោះតែពេលខ្លះពួកគាត់ត្រូវខកខាន ឬយឺតយ៉ាវការងារ ដោយសារឧបសគ្គភ្លៀងធ្លាក់ ហើយរឹតតែពិបាក គឺក្រោយពេលរាំងក្នុងតំបន់មួយចំនួន ត្រូវស្ទះប្រឡាយ ធ្វើឲ្យទឹកលិចផ្លូវ ផលដំណាំរឹតតែបង្កឧបសគ្គថែមមួយកម្រិតទៀត។ នៅរសៀលថ្ងៃទីព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្ត្រស្វាយរៀង និងលោក ម៉ែន អេង អភិបាលរងខេត្ដ បានចុះពិនិត្យការដាក់លូរំដោះទឹក កាយប្រឡាយ ជូនគ្រួសារយោធិនពិកានៅផ្ទះ ៤០០ខ្នង នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក។


ក្រោមការជួយឧបត្ថម្ភគាំទ្រថវិកាពី ឯកឧត្ដម វង សូត អនុប្រធានទី២រដ្ឋសភា លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក លោក ហុង វិណុល មេបញ្ជាររងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក។


ក្នុងឱកាសលោកជំទាវ ដួង វណ្ណា បានមានប្រសាសន៍ថា: បញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅតំបន់នេះ ជាកង្វល់របស់អាជ្ញាធរ ដូច្នេះជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នារិះរកឱ្យអស់គ្រប់មធ្យោបាយធ្វើយ៉ាងណា នាំទឹកឱ្យអស់ចេញពីតំបន់ទំនាប នោះការលិចលង់នឹងអាចដោះស្រាយបាន។ នៅចំពោះមុខនេះយើងត្រូវដាក់លូបន្ថែម ស្តារ កាយប្រឡាយទឹកហូរ ឱ្យបានលឿន និងមួយផ្នែកទៀតត្រូវស្តារ និងកាយប្រឡាយទឹកនេះ ឱ្យហូរទៅប្រឡាយខាងក្រោម ដើម្បីឱ្យទឹកហូរលឿន ។ ចំពោះក្រុមការងារជាងត្រូវដាក់លូឲ្យបានឆាប់រហ័ស និងមានគុណភាព ទើបអាចរំដោះទឹកជូនពួកគាត់បានទាន់ពេលវេលា មិនធ្វើឲ្យខូចខាតផលដំណាំរបស់ពួកគាត់៕ ដោយ:PK



dd
Bottom Ad