ស្លាប់០១នាក់និងរបួសធ្ងន់០៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍០២ករណីដោយឡែកពីគ្នា


ត្រលប់ក្រោយ

11/10/23 16:24 PM

ចំនួនទស្សនា៖

222

ប្រភព៖

បន្ទាយមានជ័យ

មានមនុស្ស០១នាក់បានស្លាប់និង០៣នាក់ផ្សេងទៀតរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍០២ករណីដោយឡែកពី នៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ដោយ០១ករណីនៅស្រុកអូរជ្រៅនិង០១ករណីទៀតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។


 នៅស្រុកអូរជ្រៅ៖ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖នៅវេលាម៉ោង០៤និង៤០នាទីល្ងាចថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ នៅក្រៅទីប្រជុំជន លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចសាលាក្រហមចម្ងាយប្រហែល៣០០ម៉ែត្រ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៣-៣៧៤ ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូបុកប៉ះនិងម៉ូតូ ។


      លោកអធិការបានបន្តថា៖ដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅផលិតឆ្នាំ២០២៣គ្មានស្លាកលេខបើកបរដោយឈ្មោះមួក ទី ភេទប្រុសអាយុ១៨ឆ្នាំទីលំនៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏ឡើងវ៉ាជែងរថយន្តមួយគ្រឿងនៅខាងមុខតែវ៉ាមិនផុតរ៉េចង្កូតមកខាងឆ្វេងដៃទៅបុកនិងម៉ូតូស្គុបពីគ្មានស្លាកលេខ បើកបរដោយឈ្មោះឆេង សុគា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមដំណើរដោយឈ្មោះ លី មុំ ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូក្នងទិសដៅផ្ទុយគ្នាពីកើតមកលិច បណ្តាលធ្ងន់មនុស្សចំនួន០៣នាក់ ក្នុងនោះស្រី០១នាក់ និងម៉ូតូខូចធ្ងន់ទាំង០២គ្រឿង ។មូលហេតុម៉ូតូហុងដាឌ្រីមឡើងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។វត្ថុតាងរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកអូរជ្រៅ រងចាំធ្វើការដោះស្រាយតាមនិតិវិធី ។

     ដោយឡែកនៅស្រុកមង្គលបូរី៖ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមហ្គលបូរី បានឲ្យដឹងថា៖ វេលាម៉ោង១០យប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១៥៩C ក្នុងទីប្រជុំជន ភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍បង្ករដោយខ្លួនឯងបណ្តាលឲ្យស្លាប់០១នាក់ស្រី។


            លោកអធិការបានបញ្ជាក់ថា៖ដំបូងមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខបន្ទាយមានជ័យ1Z-9419 បើកបរដោយឈ្មោះតង់ ម៉ក់ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិពាមរោងគោ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១៥៩Cទិសដៅពីជើងទៅត្បូង ដោយមានល្បឿនលឿនលុះដល់ចំណុចខាងលើបានរ៉េចង្កូតមកស្តាំបុកនិងបង់ថ្មដែលដាក់អង្គុយលេងក្បែរតូបលក់កាហ្វេនៅលើចិញ្ចើមផ្លូវខាងស្តាំបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ទាយមានជ័យ,១១/១០/០២៣=ណុប-រក្សា(២៩០១៦)


dd
Bottom Ad