រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ ខេត្តប៉ៃលិនទទួលបានភ្ញៀវទេសចរជាង៧ម៉ឺននាក់ កើនឡើងជាង២ម៉ឺននាក់បើធៀបដូចគ្នានិងឆ្នាំមុន


ត្រលប់ក្រោយ

16/10/23 13:02 PM

ចំនួនទស្សនា៖

358

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ ក្នុងអំឡុងពេល នៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តប៉ៃលិនទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៧២,១៣០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ២៩៥២ នាក់។នេះបើតាមរបាយការណ៍ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ដែលក្រុមការងារទទួលបាននាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។


ក្នុងរបាយការណ៍នោះ បានបញ្ជាក់បន្ថែមថា នាឱកាសបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ សម្រាប់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តប៉ៃលិន ទាំង០៧ កន្លែង ភ្ញៀវទេសចរមានចំនួន ៣៦,៨៨៩នាក់ ក្នុងនោះមានទេសចរជាតិមានចំនួន ៣៣,៩៣៧ នាក់ និងទេសចរអន្តរជាតិ មានចំនួន ២៩៥២ នាក់។


សម្រាប់រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តប៉ៃលិន ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន ៧២,១៣០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៦៩,១៧៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ២៩៥២ នាក់។ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា នៃពិធីបុណ្យភ្ជុំឆ្នាំ២០២២ ភ្ញៀវទេសចរមានការកើនឡើងជាង២ម៉ឺននាក់ ដោយទេសចរឆ្នាំមុន មានចំនួន ៤៩,៧៤៨ នាក់)។


លោក ឡាំ សំរិទ្ធ ស្នងការរងទទួលផែនការសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត កម្លាំងនគរបាលក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះត្រួតពិនិត្យនៅតាមគោលដៅនីមួយៗ មានដូចជាតាមរមណីយដ្ឋានធម្មជាតិ និងកែច្នៃ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ។ លោកបន្តថា ចាប់តាំងពីវេណទី១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កងកម្លាំងនគរបាលស្នងការខេត្តទាំងអស់ ត្រូវបានបែងចែកទៅតាមគោលដៅនីមួយៗ ពោល គឺចុះការពារទាំងយប់ទាំងថ្ងៃ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូចជាមកពីបណ្តាខេត្តនានាចូលមកធ្វើបុណ្យទានក្នុងខេត្តប៉ៃលិន។



dd
Bottom Ad