លោកជំទាវ បាន ស្រីមុំ ផ្តួចផ្តើមបង្កើត «ផ្ទះបរិច្ចាគ» សម្រាប់ទទួល និងផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងពលរដ្ឋខ្វះខាត


ត្រលប់ក្រោយ

16/10/23 15:32 PM

ចំនួនទស្សនា៖

319

ប្រភព៖

ប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានផ្តួចផ្តើមបង្កើតឡើងនៅ «ផ្ទះបរិច្ចាគ» ក្នុងគោលបំណងទទួល និងផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានទីតាំងនៅមុខសាលាខេត្ត ។


តាមការបង្ហោះជាសាធារណៈតាមបណ្តាញសង្គមហ្វេសបុករបស់លោកជំទាវ បាន ស្រីមុំ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សប្បុរសជន អាចយកជាសម្ភារប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ យកមកដាក់ចូលរួម ក្នុងផ្ទះបរិច្ចាគនេះបាន ។


ថ្ងៃនេះដែរ លោកជំទាវបានប្រាប់ថា បងប្អូនដែលមានជីវភាពខ្វះខាត អាចមកយកសម្ភារប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ ក្នុងផ្ទះបរិច្ចាគនេះបាន ដោយក្នុង១គ្រួសារ ទទួលបាន១កញ្ចប់ ៕



dd
Bottom Ad