MOI NEWS
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សន្តិសុខសង្គម
កីឡា
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
MOI NEWS
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
* សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង * រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ * អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ * សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ * សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា * សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia) * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ * អបអរសាទរ! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦ * លោកបណ្ឌិត តូច ប៉ូលីវ៉ា ជំរុញឲ្យអាជ្ញាធរពិនិត្យអាជ្ញាប័ណ្ណទីតាំងមានដាក់ឡូតូ នៅក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ * ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ នៅស្រុកស្វាយជ្រំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ជាពិសេសកុមារតូចៗ នៅក្នុងរដូវវស្សានេះ
ត្រលប់ក្រោយ
ចំនួនទស្សនា៖
272
17/10/23 11:29 AM
ប្រភព៖
ប៉ៃលិន
Share
Facebook
Telegram
Twitter
Linkedin
Copy Link
ចំនួនទស្សនា៖
272
ប្រភព៖
ប៉ៃលិន
ប៉ៃលិន ៖ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាល របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំ និងអំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវចេះថែទាំសុខភាព និងរស់នៅប្រកដោយអនាម័យ ជាពិសេសកុមារ តូចៗនៅក្នុងរដូវវស្សានេះ ដែលមានភ្លៀងធ្លាក់ច្រើន ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺដម្កាត់ផ្សេងៗ ដែលអាចបង្កជាបញ្ហាលំបាកដល់ក្រុមគ្រួសារ ហើយបើមានបញ្ហាសុខភាព ត្រូវប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ជៀសវាងទុកឲ្យជំងឺមានសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រ នៅប្រទេសកម្ពុជាតាមរយៈការលើកកម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្ត ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ និង បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំពុះពារឧបសគ្គ និងការលំបាកនានា ដើម្បីពង្រីកការផ្តល់សេវា អប់រំសុខភាព ពិនិត្យ ថែទាំ និងព្យាបាល ប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋយើង នៅគ្រប់ភូមិសាស្ត្រនៅក្នុងខេត្ត ជាពិសេសនៅតាមប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាពតាមតំបន់ជនបទ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បានមានប្រសាសន៍ជំរុញដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក សុខាភិបាលទាំងអស់ សូមបន្តខិតខំផ្តល់សេវ៉ា បម្រើ និងពិនិត្យ ព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះយើងសុទ្ធតែ ជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញប្រកដោយវិជ្ជាជីវៈ ទៅតាមគោលនយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាល ហើយលោកជំទាវបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឲ្យកាន់តែល្អប្រសើឡើង ។
បើតាមការបញ្ជាក់របស់ លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣ ៕
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សន្តិសុខសង្គម
កីឡា
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
Facebook
Twitter
Telegram
YouTube
TikTok
Instagram
Privacy Policy
About Us
Contact Us
Clear Cached
dd