18/10/23 15:59 PM
(ស្វាយរៀង): នៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ចេីញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យកិច្ចការអនុគណ:កម្មការសិល្ប: សប្បាយភាពនៃគណ:កម្មការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២៣ នៅទន្លេ វ៉ៃគោ ក្រុងស្វាយរៀង។
នៅក្នុងកិច្ចប្រជុំនេះលោក ម៉ែន អេង បានមានប្រសាសន៍ថា ខេត្តស្វាយរៀងយើងនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ និងប្រារព្ធពិធី បុណ្យអុំទូ ក បណ្តែត ប្រទីប សំពះព្រះខែ នឹងអកអំបុក ដែលជាកម្មពិធីដ៏ធំមួយរបស់ជាតិ ហើយនឹងលេចរូបរាងឡើងក្នុងពេលដ៏ខ្លីឆាប់ៗនេះ ជាពិសេសគឺមានកម្មវិធីសប្បាយភាពជាច្រើននៅថ្ងៃនោះ។ លោកក៏មានប្រសាសន៍បន្ថែមទៀតថា ចំពោះអត្ថន័យនៃព្រះរាជពិធី បុណ្យអុំទូ ក បណ្តែត ប្រទីប សំពះព្រះខែ នឹងអកអំបុក យុវជនជំនាន់ក្រោយត្រូវមានភាពច្បាស់លាស់ និងស្វែងយល់ពីអត្ថន័យឱ្យបានត្រឹមត្រូវ ព្រោះព្រះរាជពិធីមួយនេះជាអត្តសញ្ញាណរបស់ជាតិទាំងមូល ។
ហើយក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោកសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ស្វាយរៀង លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកស្រីអភិបាលរងក្រុងស្វាយរៀង លោកនាយកទីចាត់ការរដ្ឋបាលខេត្ត លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្ត នឹងអ្នកដែរពាក់ព័ន្ធជាច្រើនទៀត៕ ដោយ:PK