ឯកឧត្តមអភិបាលខេត្តស្វាយរៀង ចុះពិនិត្យទីតាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដើម្បីរៀបចំពិធីបុណ្យអុំទូកនាពេលខាងមុខនេះ


ត្រលប់ក្រោយ

18/10/23 16:09 PM

ចំនួនទស្សនា៖

483

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ស្វាយរៀង): នៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យទីតាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដើម្បីរៀបចំពិធីបុណ្យអុំទូកនាពេលខាងមុខនេះ ក្នុងឪកាសនោះក៏មានការចូលរួមពីលោក-លោកស្រី អភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។


ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានមានប្រសាសន៍ថា: ពិធីបុណ្យអុំទូកខិតជិតមកដល់ហើយ ដូចច្នេះត្រូវរៀបចំទីតាំងដាក់វេទិកានៃពិធី ចងទង់ជាតិតាមដងទន្លេ រៀបចំភ្លើងពេលប្រារព្ធពិធីអោយបានល្អស្អាត រៀបចំបន្ទប់ទឹកសាធារណៈ ចំណតរថយន្ត ជាពិសេសសុខសុវត្ថិភាពសន្តិសុខ មុនពេលពិធី និងក្រោយពេលពិធី អោយបានល្អខ្ជាប់ខ្ជួន។


ឯកឧត្តម ប៉េង ពោធិ៍សា បានបញ្ជាក់ថា: ពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នឹងអកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្ករបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋបានទស្សនាកំសាន្តផងដែរ។


ជាមួយគ្នានេះរដ្ឋបាលខេត្តស្វាយរៀង មានសេចក្តីសង្ឃឹមជឿជាក់ថា សម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិតជាមានការសហការគាំទ្រ និងអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីញុំាងឲ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀង នាឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម្ម និងទទួលបានជោគជ័យ៕ ដោយ:PK



dd
Bottom Ad