រថយន្តTOYOTAបោះពួយលឿនជ្រុលទៅបុកម៉ូតូពីរគ្រឿងនិងកង់មួយគ្រឿងបណ្តាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់ស្រាល


ត្រលប់ក្រោយ

19/10/23 15:52 PM

ចំនួនទស្សនា៖

256

ប្រភព៖

បាត់ដំបង

(បាត់ដំបង)៖ យ៉ាងហោចណាស់មនុស្សចំនួន០៣នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបានបោះពួយលឿនរ៉េចង្កូតជ្រុលទៅបុកម៉ូតូ០២គ្រឿង និងកង់០១គ្រឿងនៅវេលាម៉ោង៧និង២០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។


ប្រភពពីអ្នកឃើញហេតុការណ៍បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកTOYOTA VIGO ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខបាត់ដំបង 2C -8993 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានឡើងវ៉ារថយន្តមួយគ្រឿងផ្សេងទៀតដែលនៅពីមុខ ហើយក៏មានម៉ូតូមួយគ្រឿងម៉ាក(វ៉េវ)ឌុបគ្នាពីរនាក់បត់ឆ្វេងក៏ត្រូវរថយន្តបុកអូសជាង៤០ម៉ែត្រនិងបែកកង់មុខខាងស្តាំ ក៏រ៉េចង្កូតទៅបុកកូនកង់ និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង1G -6351ដែលចតចោលនៅចិញ្ចើមផ្លូវបណ្តាលខូចខាត ចំណែកមនុស្សរងរបួសធ្ងន់ស្រាល០៣នាក់ផងដែរ។


ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងអស់ត្រូវបាននគរបាលជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕



dd
Bottom Ad