20/10/23 08:59 AM
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងបន្តនិរន្តរភាពកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចាត់ឱ្យក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកពញាក្រែក ដឹកនាំមន្ត្រីជំនាញ ជាមួយអ្នកស្ម័គ្រចិត្តភូមិគោលដៅកម្មវិធី ចុះទៅធ្វើការអប់រំផ្សព្វផ្សាយពីវិធានការការពារទប់ស្កាត់នៃការរីករាលដាលជំងឺគ្រុនឈាម នៅក្នុងមូលដ្ឋាននៃភូមិចំនួន៤របស់ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានតួលេខដូចខាងក្រោម ÷
- ភូមិសំរើយ ÷ អ្នកស្ម័គ្រចិត្តភូមិ ចំនួន៤នាក់(ស្រី២នាក់) និងប្រជាពលរដ្ឋ៥១នាក់(៣៣នាក់)។ សរុបចំនួន៥៥នាក់(ស្រី៣៥នាក់)។
- ភូមិធ្លក ÷ អ្នកស្ម័គ្រចិត្តភូមិចំនួន៤នាក់(ស្រី២នាក់) និងប្រជាពលរដ្ឋចំនួន៥១នាក់(ស្រី២៥នាក់)។ សរុបចំនួន៥៥នាក់(ស្រី២៧នាក់)។
- ភូមិក្រូច ÷ អ្នកស្ម័គ្រចិត្តភូមិចំនួន២នាក់(ស្រី១នាក់) និងប្រជាពលរដ្ឋចំនួន៤៥នាក់(ស្រី២៨នាក់)។ សរុបចំនួន៤៧នាក់(ស្រី២៩នាក់)។
- ភូមិគគីរ ÷ អ្នកស្ម័គ្រចិត្តភូមិចំនួន៤នាក់(ស្រី២នាក់) និងប្រជាពលរដ្ឋចំនួន៤៣នាក់(ស្រី២៣នាក់)។ សរុបចំនួន៤៧នាក់(ស្រី២៥នាក់)។
នោះក្នុងឱកាសដែរ ក្រុមការងារបង្គោលរបស់សាខាបានរៀបរាប់ពន្យល់អំពីវដ្ដនៃការកើតមានជំងឺគ្រុនឈាមដែលបង្កឡើងដោយសារមូសខ្លា និងវិធានការទប់ស្កាតដើម្បីកុំឲ្យមានការកើនឡើងបន្តទៀតនៅក្នុងសហគមន៍ និងមូលដ្ឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយធ្វើឲ្យបានទៅតាមទិសស្លោករបស់ក្រសួងសុខាភិបាល "គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម"៕
សកម្មភាពផ្សព្វផ្សាយនេះ សាខាបានប្រើប្រាស់សម្ភារៈដូចជា ខិត្តប័ណ្ណរូបភាពផ្ទាំងធំ(វិធានការការពារជំងឺគ្រុនឈាម)ចំនួន២៣០សន្លឹក និងសាប៊ូប្រូធីកដុំចំនួន២២០ដុំ៕