ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២២០គ្រួសារ ក្រុងតាខ្មៅ ទទួលបានអំណោយមនុស្សធម៌ពីរសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


ត្រលប់ក្រោយ

24/10/23 13:46 PM

ចំនួនទស្សនា៖

249

ប្រភព៖

កណ្តាល

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២២០ គ្រួសារ នៅភូមិតាក្តុល ភូមិតាក្តុលត្បូង ភូមិព្រែកកាក់ ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ។


ថ្លែងនៅក្នុងពិធីចែកអំណោយនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានធ្វើការផ្ដាំផ្ញើនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីរសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ ដោយមិនមានការប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ទីណាមានទុកលំបាក ទីនោះតែងតែមានកាកបាតក្រហមចុះជួយជានិច្ច។


ឯកឧត្តមមានប្រសាសន៍ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប ជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងការនាំយកអំណោយជូនប្រជាពលរដ្ឋនាពេលនេះទោះបីមិនអាចជួយដោះស្រាយបានទាំងស្រុងក៏ដោយ ប៉ុន្តែបានរួមចំណែកក្នុងការដោះភាពខ្វះខាតរបស់បងប្អូនមួយចំណែកផងដែរ។


ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតី ប្រុងប្រយ័ត្នជានិច្ចចំពោះជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅពេលនេះ ជាពិសេសត្រូវយកចិត្តទុកដាក់ មើលថែចំពោះកុមារ ការពារកុំឲ្យលង់ទឹក ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថាន ជុំវិញផ្ទះ។


សូមបញ្ជាក់ថា៖ អំណោយដែលត្រូវចែកដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២២០គ្រួសារ នាឱកាសនោះ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកបរិសុទ្ធ ១កេស និងថវិកា ២ម៉ឺនរៀល។



dd
Bottom Ad