រដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធីកម្សាន្តជាច្រើនចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ខេត្តសៀមរាប ឆ្នាំ២០២៣


ត្រលប់ក្រោយ

26/10/23 09:53 AM

ចំនួនទស្សនា៖

279

ប្រភព៖

សៀមរាប

ព័ត៌មានជាសំឡេង

សៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៣ គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាលើបច្ចេកទេសនិងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាបសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឱ្យមានភាពរលូនប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានល្អសម្រាប់ទាំងអស់គ្នា​ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាប្រធានអនុគណៈកម្មការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរក្រុង ស្រុក និងមេបញ្ជាការ បញ្ជាការរង ស្នងការនគរបាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង វិស័យឯកជនផងដែរ។


បន្ទាប់ពីអនុគណៈកម្មការ​ នៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចំនួន​ ៧​ បានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនរួចមក​ ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថាព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ អកអំបុកឆ្នាំ២០២៣នេះ នឹងរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពេីដោយមានរៀបចំនូវកម្មវិធីកម្សាន្តដូចជាការប្រកួតទូកបុរស​ នារី​ អុំទូកខ្នាតតូច​​ ជិះទូកលេងកម្សាន្ត​ ផ្សារទឹក​ ការប្រគុំតន្ត្រី​ ប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ​ អកអំបុក បណ្តែតប្រទីប​​ ការតាំងពិរពណ៌​ និងកម្មវិធីជាច្រេីនទៀតសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបានទស្សនាកម្សាន្តសប្បាយនិងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣។


ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានណែនាំមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកត្រូវពិនិត្យផ្គូផ្គងវាយតម្លៃឱ្យច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតមានបាតុភាពមិនល្អ ព្រោះថា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភីតាមលំដាប់លំដោយផងដែរ ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ទៅលើរៀបចំក្លោងទ្វារ ដើមី្បធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ចូលមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ លើការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ ត្រូវសហការសម្អាតអនាម័យ បរិស្ថាន ប្រមូលសម្រាមទុកដាក់ឱ្យស្អាតជាប្រចាំ និង ត្រូវពិនិត្យមើលប្រព័ន្ឋភ្លើងបំភ្លឺសាធារណៈ និង បញ្ហាពាក់ព័ន្ធជាច្រើនទៀតសម្រាប់ឲ្យដំណោះការពិធីឱ្យដំណើរទៅដោយរលូននិងសប្បាយរីករាយ។


ឯកឧត្តម បានស្នេីដល់ប្រជាពលរដ្ឋ ដែលបានធ្វើប្រទីបលក់ក្នុងឱកាសបុណ្យអុំទូកនេះ មិនអនុញ្ញាតឱ្យយកឧបករណ៍ស្មោធ្វើជាប្រទីបឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហេីយសូមបងប្អូនត្រូវធ្វើប្រទីបពីដើមចេកវិញ ដែលវាមិនបង្កហានីភ័យដល់សោភណ្ឌភាពដងស្ទឹងនោះឡើយ ព្រមទាំងបង្កើតនូវជីវៈចម្រុះនៃដងស្ទឹងទៀតផង។ ម៉្យាងទៀត ចំពោះរាល់ស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថានដងស្ទឹងនោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ៕



dd
Bottom Ad