កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានបង្ក្រាបក្រុមក្មេងទំនើង ០៩នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់


ត្រលប់ក្រោយ

27/10/23 09:23 AM

ចំនួនទស្សនា៖

1097

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): ដោយ​អនុវត្តន៍តាម​បទ​បញ្ជា​ដ៏ម៉ឺងម៉ាត់ របស់​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នង​ការ​នគរបាល​បាល​ខេត្ត​ ​ក្នុងការចូលរួមទប់ស្កាត់ក្មេងទំនើងអុកឡុកក្នុងមូលដ្ឋាន និងចូលរួមអនុវត្តគោលនយោបាយ​ ភូមិ-ឃុំ/សង្កាត់​ មាន​សុវត្ថិភាព នៅយប់ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៣ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានចេញល្បាតចល័ត​​នៅក្នុងមូលដ្ឋាន បាន​ប្រទះ​ឃេីញក្មេង​ទំនេីងចំនួន​​ ០២​ក្រុម​ កំពុងធ្វើសកម្មភាពជិះម៉ូតូដេញកាប់​គ្នា​ ក្នុងភូមិសាស្ត្រ​ភូមិ​បាវិតកណ្តាល​ សង្កាត់​បាវិត​ ក្រុងបាវិត។


ភ្លាម​ៗ នោះ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ បាន​ឃាត់​ខ្លួនក្រុមក្មេងទំនើងបានចំនួន​ ០៩នាក់​ (ប្រុស) ព្រមទាំងដក​ហូតវត្ថុតាងរួមមាន: ​ម៉ូតូ ០៣គ្រឿង​ និងដាវ​ ០២ដេីម​។ ​បច្ចុប្បន្នក្មេងទំនើងទាំងអស់នេះ ត្រូវបានសមត្ថកិច្ចជំនាញ កសាកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

ដោយ:PK


dd
Bottom Ad