សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយ នៃការពង្រឹងប្រព័ន្ធយុត្តិធម៌


ត្រលប់ក្រោយ

27/10/23 09:43 AM

ចំនួនទស្សនា៖

488

ប្រភព៖

ភ្នំពេញ

ព័ត៌មានជាសំឡេង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌។


នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចពិភាក្សាលើរបៀបវារៈការពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធានគន្លឹះទាំងប្រាំដែលខ្ញុំបានដាក់ចេញការពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើក ដំបូងនៅថ្ងៃ ២៤ សីហាឆ្នាំ ២០២២ កន្លងទៅ។


សម្តេចធិបតី បន្ដថា ដូច្នេះ របៀបវារៈនេះពិតជាមានសំខាន់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពល រដ្ឋរបស់យើង។ការរៀបចំនិងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាក្រៅប្រព័ន្ធ តុលាការគឺជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទដែលជាកិច្ចការមួយសំខាន់ណាស់ហើយរាជរដ្ឋាភិបាលអាណត្តិមុនក៏បានជំរុញនៅក្នុងការដោះស្រាយនេះដើម្បីលើកកម្ពស់គុណ ភាពនិងប្រសិទ្ធភាពនិងភាពរហ័សរហួននៃការដោះស្រាយវិវាទ។


សម្តេចធិបតី បន្ថែមថា ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការក្នុង គោលបំណងទី១.គឺកាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតា មសាលាចំរះក្តី ទី២.គឺបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់ តែកៀកទៅហ្នឹងប្រជាពលរដ្ឋ និងទី៣.ធានាបាននៅសុខដុមរមនានិងយុត្តិធម៌សង្គមសម្រាប់ប្រជាពលរដ្ឋ។


សម្តេចធិបតី បញ្ជាក់ទៀតថា ក្រៅពីការដាក់ចេញនគោលនយោបាយកម្មវិធីអាទិភាព សម្រាប់ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋក្រីក្រគ្រួសារហានិភ័យកសិកររបស់យើងការផ្ដល់ការរៀបចំនូវយន្តការសំខាន់នេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផ្សេងៗជាពិសេសឈានទៅដល់ការរៀបចំឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពាលរដ្ឋដែលត្រូវការផ្តល់សេវាផ្សេងៗដែលក្នុងនោះរួមទាំងសេវាផ្លូវច្បាប់ផងដែរ៕



dd
Bottom Ad