ឯកឧត្តម ស៊ុន ចាន់ថុល បានចុះទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង


ត្រលប់ក្រោយ

01/11/23 09:11 AM

ចំនួនទស្សនា៖

355

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ស្វាយរៀង): នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជា អនុប្រធានទី ១ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង និងមានការចូលរួមពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង និងគណៈប្រតិភូជាច្រើននាក់ទៀត។


ចំពោះបេសកកម្មចុះបំពេញការងារ ពេញមួយថ្ងៃនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានទៅស្វែងយល់ពីតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពុចាយ និង តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស៍។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យដំណើរការ របស់ក្រុមហ៊ុន Shane Furniture ដែលជាក្រុមហ៊ុនកម្មន្តសាលគ្រឿងសង្ហារឹម និងក្រុមហ៊ុន Califor Upholstery Materials ជាក្រុមហ៊ុនកែច្នៃ និងជ្រលក់ពណ៌ស្បែក។


បន្ទាប់មក ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបន្តចុះទស្សនកិច្ចក្រុមហ៊ុនចំនួន ២ ផ្សេងទៀតគឺក្រុមហ៊ុន XDS Bicycle ដែលជាក្រុមហ៊ុនដំឡើងកង់ និងក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជានពុចាយ។ រួចមកឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញទៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស៍ ចុះពិនិត្យមើលក្រុមហ៊ុន Kaining Metal Product រោងចក្រកម្មន្តសាលសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះ និងក្រុមហ៊ុន So Yang Decorative Lighting រោងចក្រកម្មន្តសាល អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ៕ ដោយ:PK


dd
Bottom Ad