កិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ពិធីប្រណាំងទូក ខេត្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យអំទូក


ត្រលប់ក្រោយ

15/11/23 13:50 PM

ចំនួនទស្សនា៖

261

ប្រភព៖

ស្វាយរៀង

ស្វាយរៀង÷ ព្រឹកថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​​ ឆ្នាំ​២០២៣​ ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បាន​រៀបចំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ពិធីប្រណាំងទូក ខេត្តស្វាយរៀង ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​សៅ​រិ៍​-​អាទិត្យ​ ទី​១៨-១៩​ ខែវិច្ឆិកា​​ ឆ្នាំ​២០២៣​​ នៅ​ទន្លេ​វ៉ៃ​គោ​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ដើម្បីអបអរសាទរពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ ក្រោម​អធិបតីភាព​​ លោកឧត្ដមសេនីយ៍​ត្រី​ កុយ​ សុភាព​ ស្នងការ​រង​នគរបាល​ខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោក​ឧត្តមសេនីយ៍​ត្រី​ នុត​ នន្ទ​ មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ លោក​វរសេនីយ៍ឯក​ ម៉ៅ​ ឡា​ មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​។

កិច្ច​ប្រជុំ​នេះការ​អញ្ជើញ​ចូលរួម​ពី​លោក​ លោកស្រី​ ឧត្តមសេនីយ៍​ វរសេនីយ៍​ ស្នងការ​រង​ លោក​ មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​ លោក​មេ​បញ្ជា​ការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ លោក​អភិបាល​ក្រុង​ស្វាយរៀង​ លោក​វេជ្ជបណ្ឌិតប្រធាន​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ លោក​នាយ​ នាយ​រង​ការិយាល័យ​ លោក​អធិការ​ អធិការ​រង​ លោក​មេបញ្ជាការ​ មេ​មេបញ្ជាការ​រង​វរសេនាតូច​ព្រំដែន​ និងអស់លោកជាប្រធាន-អនុប្រធានគោលដៅការពារទាំងអស់។



dd
Bottom Ad