17/11/23 10:31 AM
(ស្វាយរៀង)៖ ដើម្បីអបអរសាទនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនឹងសំពះព្រះខែ ដែរប្រារព្ធធ្វើឡើងនៅមុខព្រះបរមរាជវាំងនាពេលខាងមុខ ហើយនៅក្នុងឆ្នាំនេះ ខេត្តស្វាយរៀង បានត្រៀមទូកអុំខ្នាតអន្តរជាតិ និងទូកក្តាបីសន្លឹកចំនួន ៦៧ ទូក ដើម្បីមកចូលរួមប្រណាំង។ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងសហការីបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគល់ដល់ក្រុមកីឡាករ ដែលកំពុងហ្វឹកហាត់ដើម្បីត្រៀមលក្ខណៈប្រកួត សូមបញ្ជាក់ថាខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនៅទន្លេវ៉ៃគោ ដោយមានការចូលរួមប្រណាំងពីបណ្តាទូកមកពីគ្រប់ខេត្តក្នុងនោះ ក៍មានទូកនារីចូលរួមប្រកួតផងដែរ។
ជួបជាមួយចំណុះទូកដែលមកទទួលសម្ភារ លោកជំទាវ ដួង វណ្ណា បានមានប្រសាសន៍ថា ពីធីបុណ្យអំទូកនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីថែរក្សាទំនាមទន្លាប់ វប្បធម៌ខ្មែរ ឲ្យនៅគង់វង្សក៍ដូចជាការរំលឹកឡើងវិញអំពីវិរៈភាពរបស់បុព្វរសខ្មែរ ដែលបានប្រើប្រាស់មធ្យោបាយទូកក្នុងការការពារបូរណៈភាពទឹកដីឲ្យបានគង់វង្សរហូតមកដល់បច្ចុប្បន្ន។
លោកជំទាវ បានបញ្ជាក់ទៀតថា បញ្ហាសំខាន់មួយទៀតដែលរាជរដ្ឋាភិបាលប្រារព្វធ្វើពិធីបុណ្យនេះ គឺចង់បង្ហាញ ឲ្យមតិមហាជនបានដឹងថាក្រោយពីព្រឹត្តការណ៏បោះឆ្នោតកន្លងមកគឺកម្ពុជាយើងរក្សាបាននូវសុខសន្ដិភាព ស្ថេរភាពដ៏ល្អ ហើយនូវរាល់ កិច្ចការលើគ្រប់វិស័យរបស់ជាតិ នៅតែដំណើរការជាប្រក្រតីពុំមានហេតុការណ៍អ្វីកើតឡើងនោះឡើយ។
លោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំ គ្រូបង្វឹក ព្រមទាំង ឯកឧត្តម លោកជំទាវនិងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ សម្លៀកបំពាក់ ថវិកា និងគ្រឿងឧបភោគ បរិភោគ ដើម្បីផ្គត់ផ្គងក្នុងការហ្វឹកហាត់ បំប៉នបច្ចេកទេសរបស់ចំណុះទូកឲ្យទទួលបានជ័យជំនះ ជាបន្តបន្ទាប់។
សូមបញ្ជាក់ផងដែរថា ក្នុងពិពីនេះក៏មានរៀបចំដាក់តាំងពិព័រណ៌ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសមយ័ ដែលមានតារាចំរៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួម។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ចូលរួមទស្សនា ឲ្យបាន ច្រើនកុះករ តាមកាលបរិច្ឆេទ ខាងលើ ដើម្បីញ៉ាំងឲ្យ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្ដទៅដោយជោគជ័យ ពិសេសត្រូវចូលរួម ថែរក្សាអនាម័យបរិស្ថាន និងការពារជំងឺកូវីដ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយ ភាពសប្បាយរីករាយ៕ ដោយ:PK