ទូកចំណាត់ថ្នាក់លេខ១ក្នុង ឆ្នាំ២០២៣នេះ បានទៅលេីទូកឈ្មោះ ព្រះខ័នមានជ័យបារមីបូព៌ា មកពីកងរាជអាវុធហត្ថខេត្តស្វាយរៀង


ត្រលប់ក្រោយ

20/11/23 11:50 AM

ចំនួនទស្សនា៖

413

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជេីញចូលរួមក្នុងពិធីបិទកម្មវិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោក្រុងស្វាយរៀង និងប្រគល់ពានរង្វាន់ដល់ជ័យលាភីដែលឈ្នះការប្រកួត និងមានការចូលរួមពីឯកឧត្តម ជុំ ហាត និងលោកជំទាវ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាព្រឹទ្ធសភា-រដ្ឋសភាមណ្ឌលស្វាយរៀង ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ភ្ញៀវជាតិ-អន្តរជាតិ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រុង-ស្រុកទាំង៨ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


លទ្ធផលក្រោយការប្រណាំងគ្រប់ចំនួន៤ជើង ទទួលបានដូចខាងក្រោម ៖

+ ប្រភេទទូកប្រពៃណីខ្នាត អន្តរជាតិ ផែនទី១

- ចំណាត់ថ្នាក់លេខ១ បានទៅលេីទូក ឈ្មោះ ព្រះខ័នមានជ័យបារមីបូព៍ា ទូកពាក់ស្លាកលេខ១១ មក ពីកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយប្រេីថិរវេលា១១ នាទី០៤វិនាទី០១

­- ចំណាត់ថ្នាក់លេខ២ ៖ទូកឈ្មោះ រិទ្ធីសែនមានជ័យ ទូកពាក់ស្លាកលេខ១២ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រេីថិរវេលា ១១ នាទី ១៥វិនាទី២៤

-ចំណាត់ថ្នាក់លេខ ៣ បានទៅលេីទូកឈ្មោះ ស.ស.យ.កខេត្តស្វាយរៀង ទូកពាក់ស្លាកលេខ ១៣ មកពីខេត្តស្វាយរៀង ប្រេីថិរវេលា១១នាទី ២២វិនាទី០១

+ចំពោះលទ្ធផលផែនទី២

-ចំណាត់ ថ្នាក់លេខ១បានទៅលេីទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ ទូកពាក់ស្លាកលេខ៤៥ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថិរវេលា១០នាទី ៤៨វិនាទី៧៨។

-ចំណាត់ថ្នាក់លេខ២បានទៅលេីទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ ទូកពាក់ស្លាកលេខ៣៨ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប ប្រេីថិរវេលា១០ នាទី ៥៥វិនាទី ២១

­ -ចំណាត់ថ្នាក់លេខ៣ បានទៅលេីទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះនរាយណ៍ ទូកលេខ៣៩មកពីកងរាជអាវុធហត្ថខេត្តកណ្តាល ថិរវេលា១១ នាទី ០០វិនាទី៦២។

+ប្រភេទទូកក្ដារបីសន្លឹកផ្នែកនារី

­ -ចំណាត់ថ្នាក់លេខ១បានទៅលេីទូកឈ្មោះ៧មករាចិត្តតែមួយ ទូកលេខ៥៩មកពីសមាគមទូកខេត្តកណ្តាលថិរវេលា០៧ នាទី ២៧ នាទី ៤៩

­ - ចំណាត់ថ្នាក់លេខ២ បានទៅលេីទូកឈ្មោះកំពង់ស្ពានសែនជ័យបារមីទឹកវិល ទូកពាក់ស្លាកលេខ៥៨ មកពីសាលាស្រុករមាសហែក ថិរវេលា ០៨ នាទី ៣២ នាទី ២៧

+ផ្នែក បុរស

­ ចំណាត់ថ្នាក់លេខ១បានទៅលេីទូកឈ្មោះ នាគខៀវមានជ័យ ទូកពាក់ស្លាកលេខ៦៤ មកពីវត្តស្លាកែតខេត្តកណ្តាលថិរវេលា ០៦នាទី ៤៩វិនាទី០៣។

­-ចំណាត់ថ្នាក់លេខ២ បានទៅលេីទូកឈ្មោះកូននាគឆ្លងដែន ទូកពាក់ស្លាកលេខ៦៣ មកពី វត្តស្លាកែត ខេត្តកណ្តាល ថិរវេលា០៦ នាទី៥៣វិនាទី៣២។

­ - ចំណាត់ថ្នាក់លេខ៣ បានទៅលេីទូកឈ្មោះ អធិរាជសែនជ័យបារមីយាយដូន ទូកពាក់ស្លាកលេខ៦១ មកពី កងរាជអាវុធហត្ថរាជធានីភ្នំពេញថិរវេលា០៧ នាទី០៧វិនាទី២០។


សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល លេខ២ ១៥លានរៀល លេខ៣ ១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា៥លានរៀល លេខ២ ៣លានរៀល និងលេខ៣ ១លានរៀល ។ ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ដែលមិនទទួលបានជ័យលាភី ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៥០ម៉ឺនរៀលផងដែរ៕ ដោយ:PK



dd
Bottom Ad