សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់ទិន្នន័យក្នុងការវិភាគគឺពិតជាសំខាន់ណាស់


ត្រលប់ក្រោយ

26/12/23 09:00 AM

ចំនួនទស្សនា៖

294

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២២» នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានថ្លែងថា ទិន្នន័យគឺសំខាន់ណាស់ព្រោះវាជាផែនទី និងត្រីវិស័យសម្រាប់យើង ពោលគឺផែនទីអោយយើងដឹងអំពីស្ថានភាពភូមិសាស្ត្រដែលមិនសំដៅតែភូមិសាស្រ្តនៅលើដីនោះទេ ប៉ុន្តែក៏សំដៅលើភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច ភូមិសាស្រ្តធុរកិច្ច ដើម្បីអោយដឹងថា តើថាស្ថានភាពភូមិសាស្រ្តនៅជុំវិញយើងមានលក្ខណៈបែបណា។ ចំណែកឯត្រីវិស័យធ្វើអោយយើងដឹងថាយើងនៅចំណុចណានៅលើផែនទីភូមិសាស្រ្តនេះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការប្រើទិន្នន័យក្នុងការវិភាគនេះនៅលើពិភពលោកគឺប្រើ បើគ្មានទិន្នន័យយើងហាក់បីដូចជាស្ថិតក្នុងចំណុចមួយដែលអាចងាយស្រួលក្នុងការវង្វេងរង្វាន់ ពោលគឺមិនអាចដឹងថាស្ថានភាពនៅជុំវិញយ៉ាងណា ឬក៏អាចព្យាករណ៍ថា ទៅមុខមានអី តើយើងដើរដល់កន្លែងណា ហើយទៅដល់កន្លែងណាទៀត៕


dd
Bottom Ad