ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ២០០គ្រួសារនៃអតីតយុទ្ធជន នៅផ្ទះ៤០០ខ្នង ស្រុករមាសហែក


ត្រលប់ក្រោយ

17/01/24 09:00 AM

ចំនួនទស្សនា៖

398

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ២០០ គ្រួសារនៃអតីតយុទ្ធជន ស្ថិតនៅផ្ទះ៤០០ខ្នង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។


ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកភូមិថ្មីដែលផ្សារភ្ជាប់ជាមួយនឹងភូមិចាស់ និងមានការរៀបចំទៅតាមលក្ខខណ្ឌ និងតាមគំនិតនគរូបនីយកម្ម ដែលមានការគិតគូរអំពីសេដ្ឋកិច្ច ស្របតាមអ្វីដែលហៅថាបុរីជនបទ។ ហើយដីឡូត៍ដែលរាជរដ្ឋាភិបាល បានប្រគល់ជូនសម្បទានិកនាពេលនេះ គឺជាទ្រព្យមួយដ៏មានតម្លៃ ដូច្នេះសូមធ្វើយ៉ាងណាកែច្នៃពង្រីកទ្រព្យនេះឱ្យកើនឡើងថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។


ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមការងារទាំងអស់ ដែលបានរួមសហការក្នុងការជំរុញឱ្យគម្រោងនេះទទួលបានជោគជ័យយ៉ាងពេញលេញ។ សូមបញ្ជាក់ថា គ្រួសារអតីតយុទ្ធជនទាំង២០០គ្រួសារមាន គ្រួសារពលី ២៤នាក់ ស្រី២៣នាក់ គ្រួសារមរណៈ ៧នាក់ ស្រី៧នាក់ គ្រួសារបាត់បង់ ៣នាក់ គ្រួសារពិការ ៧០នាក់ ស្រី១នាក់ គ្រួសារនិវត្តជន ២៩នាក់ ស្រី ៣នាក់ គ្រួសារយោធា ២៥នាក់ ស្រី១នាក់ គ្រួសារប៉ូលីស ៣៦នាក់ និងគ្រួសារកងរាជអាវុធហត្ថ៦នាក់ផងដែរ៕ ដោយ:PK



dd
Bottom Ad