លោកបណ្ឌិត តូច ប៉ូលីវ៉ា ជំរុញឲ្យអាជ្ញាធរពិនិត្យអាជ្ញាប័ណ្ណទីតាំងមានដាក់ឡូតូ នៅក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ


ត្រលប់ក្រោយ

30/01/24 09:50 AM

ចំនួនទស្សនា៖

365

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ទទួលបន្ទុកស្រុកស្វាយជ្រំ តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះពិនិត្យទីតាំងបើកល្បែងផ្សងសំណាងឆ្នោតឡូតូ ក្នុងស្រុកស្វាយជ្រំ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក លោក-លោកស្រីមេឃុំទាំង១៦ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១៦ និងមន្រ្តីរាជការសាលាស្រុក។


លោកបណ្ឌិត តូច ប៉ូលីវ៉ា បានលើកឡើងការងារសំខាន់ចំនួន៥ចំនុច ដែលអាជ្ញាធរត្រូវធ្វើអនុវត្តគឺ:

១- អាជ្ញាធរស្រុក ពិសេសអាជ្ញាធរឃុំ សមត្ថកិច្ចមូលដ្ឋាន ត្រូវតែចុះពិនិត្យផ្ទៀងផ្ទាត់ ទីតាំងដាក់ឡូតូ Online នៅតាមភូមិសាស្រ្តរបស់ខ្លួនថាមាន អាជ្ញាប័ណ្ណត្រឹមត្រូវដែរឬទេ។

២- ត្រូវធានាថាការដាក់ទីតាំងឡូតូនេះ មានអាជ្ញាធរ និងបានធ្វើកិច្ចសន្យារួចរាល់ មិនលួចលាក់បង្កប់ល្បែងស៊ីសងOnline ផ្សេងៗ ដែលច្បាប់មិនអនុញ្ញាតិ និងខុសពីអាជ្ញាប័ណ្ណដែលស្នើសុំនោះឡើយ។

៣- ត្រូវពិនិត្យទីតាំងនិមួយៗ មិនត្រូវស្ថិតនៅក្បែរសាលារៀន និងទីវត្តអារាមនោះទេ។

៤- ម្ចាស់ទីតាំងត្រូវគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៥- ករណីដែលប្រព្រឹត្តខុសពីគោលការណ៍ច្បាប់ ត្រូវធ្វើរបាយការណ៍មកក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត៕


dd
Bottom Ad