អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤


ត្រលប់ក្រោយ

16/02/24 13:21 PM

ចំនួនទស្សនា៖

398

ប្រភព៖

បាត់ដំបង


(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជានៅឆ្នាំ២០២៤ បានរៀបចំពិធីរំលឹកទិវាស្រោមអនាម័យអន្តរជាតិ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជិត៤០០នាក់ គោលបំណងដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ លើកទឹកចិត្តទូទាំងពិភពលោកឱ្យចាប់ផ្តើម ឬនៅតែបន្ត និងប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំ។


បន្ទាប់ពីមតិសំណេះសំណាលរបស់ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ទីន សារ៉ាវុធ អភិបាលរងខេត្ត ជាប្រធានគណៈកម្មាធិការអេដស៍ខេត្តបាត់ដំបងរួចមក ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី សុខភាព និងការអប់រំគឺជាចំបងជាងគេនៅក្នុងគ្រប់វិស័យទាំងអស់ ហើយរហូតមកដល់សម្តេចធិបតីនាយករដ្ឋមន្ត្រីរបស់យើងពេលនេះ សម្តេចបានដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដែលជាអាទិភាពធំជាងគេមួយទៀត ដែលឋិតនៅក្នុងមុំទីមួយគឺការអភិវឌ្ឍន៍ធនធានមនុស្សដើម្បី សម្រេចចក្ខុវិស័យរបស់យើង ២០៣០, ២០៥០ ។


បន្ថែមពីនេះឯកឧត្តមអគ្គលេខាធិការ បានសម្តែងការអរគុណទៅដល់អ្នកវិជ្ជាសាស្រ្ដដែលបានរកឃើញថ្មាំH.R.V ហើយក៏អរគុណទៅដល់អ្នកដែលរកឃើញស្រោមអនាម័យដើម្បីធ្វើអោយបញ្ហាសុខភាពសាធារណៈទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជារបស់យើងមានមធ្យោបាយ ធ្វើអោយប្រជាពលរដ្ឋរបស់យើងមានសុខភាពល្អ ហើយក៏សូមណែនាំទៅដល់ប្អូនៗជាសិស្សនិស្សិត ជាអ្នកបន្តវេន ជាទំពាំងស្នងឬស្សី ធ្វើយ៉ាងម៉េចសូមអោយមានសមត្ថភាព មាន សុខភាព មានសក្តានុពលដើម្បីចូលរួមសម្រេចនូវគោលដៅប្រទេសជាតិរបស់យើង ព្រោះប្រទេសជាតិខ្លាំងវាទាល់តែមានធនធានមនុស្សយើងខ្លាំង។


គួរបញ្ជាក់ថា យោងតាមអង្គការសុខភាពពិភពលោក មនុស្សជាង១លាននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ចាប់តាំងពីឆ្នាំ១៩៩០ ដោយសារតែស្រោមអនាម័យដែលអាចជួយឲ្យចៀសផុតពីការឆ្លងជំងឺកាមរោគ មេរោគអេដស៍ និងមេរោគផ្សេងៗទៀត និងជួយសង្រ្គោះជិវិត ហើយនេះជាមូលហេតុដែលត្រូវរៀបចំក្នុងទិវាស្រោមអនាម័យអន្តរជាតិ និងលើសពីនេះ ពិភពលោកត្រូវតែចងចាំថា៖ ស្រោមអនាម័យមានសុវត្ថិភាព និង សិចស៊ី និងចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។


dd
Bottom Ad