ក្រសួងសង្គមកិច្ចប្រគល់គ្រឿងបរិក្ខាព័ត៌មានវិទ្យាដើម្បីគាំទ្រលើកកម្ពស់ប្រព័ន្ធគាំពារសង្គម


ត្រលប់ក្រោយ

22/11/21 10:25 AM

ចំនួនទស្សនា៖

289

ប្រភព៖

ភ្នំពេញ

អត្ថបទ៖ សំ ជំនាញ


គ្រឿងបរិក្ខាព័ត៌មានវិទ្យា ជាកុំព្យូទ័រយូរដៃ ៣១គ្រឿង និងតាបប្លេត ២០៥គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ទាំង២៥ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ២០៥ ក្រុង ស្រុកខណ្ឌ ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១នៅទីស្តីការក្រសួង ។

...................................................

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានមានប្រសាសន៍ឲ្យដឹងថា កុំព្យូទ័រយូរដៃ និងតាប្លែត(Tablet) ដែលប្រគល់ជូ ននេះ ជាជំ នួយឧបត្ថម្ភរបស់យូនីសេហ្វប្រចាំនៅកម្ពុជា សហភាពអឺរ៉ុប និងប្រទេសស៊ុយអ៊ែត ដើម្បីគាំទ្រដល់ការលើកកម្ពស់នូវប្រព័ន្ធគាំពារសង្គម ។

លោក ឈួរ សុបញ្ញា បានឲ្យដឹងបន្តថា ជាទិដ្ឋភាពរួម គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាល គឺរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូរបស់ប្រជាជន ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសកម្មភាពគាំពារសង្គមនានា។

ឆ្លើយតបនឹង “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” ក៏ ដូចជាបរិការណ៍ពិភពលោកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ជាអវិជ្ជមាន ដល់សេដ្ឋកិច្ចពិភពលោក និងតំបន់ក្នុងនោះសម្រាប់កម្ពុជាបានទទួលរងផលប៉ះ ពាល់ដល់វិស័យមួយចំនួនផងដែរ ដូច្នេះហើយស្ថិតក្នុងស្ថានការណ៍ដ៏លំបាក និងធ្ងន់ធ្ងរ នៃការរីករាលដាលនៃជំងឺកូវីដ១៩។

ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២០ រាជរដ្ឋាភិបាលកម្ពុជាទោះបីដៃម្ខាងកំពុងសកម្មប្រយុទ្ធជាមួយផ្នែកសុខាភិបាលក្នុងថែរក្សានូវសុខមាលភាពប្រជាជនក្តី តែក៏មិនភ្លេចនូវការរក្សានូវលំនឹង និងលំហូរសេដ្ឋកិច្ចដោយការសម្រេចដាក់ចេញនូវកម្មវិធីជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារ ដែលមានអ្នកឆ្លងជំងឺ កូវីដ-១៩ និងការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍នេះ ក្នុងគោលបំណង ដើម្បីជួយសម្រាល និងដោះស្រាយការលំបាករបស់ គ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាបរស់នៅក្នុងភូមិសាស្រ្ត នៃតំបន់ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈ ទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារដែល មានអ្នកស្លាប់ដោយសារជំងឺកូវី៧-១៩ នៅទូទាំងប្រទេស បន្ថែមលើកម្មវិធី ដែលកំពុងមានស្រាប់រួមមាន៖

ទី១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ

ទី២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គមរូបនោះ ក៏បានបង្ហាញនូវសុទ្ធិដិ្ឋនិយមថា ទន្ទឹមនឹងការសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈនេះ ក៏នៅមានកិច្ចការ និងបញ្ហាប្រឈម មួយចំនួនដែលត្រូវផ្តោតការយកចិត្តទុកដាក់ តាមរយៈការពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យ និងការទប់ស្កាត់ភាពមិនប្រក្រតីរបស់មន្ត្រីអនុវត្តកម្មវិធីនៅថ្នាក់ឃុំ សង្កាត់មួយចំនួនតូច។ ជាពិសេស ការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីជៀសវាងការថ្នាំងថ្នា ក់និងការបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តកម្មវិធី ដែលបាននិងកំពុងដាក់ឱ្យអនុវត្ត៕


dd
Bottom Ad