ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ ផ្ទះប្រពលរដ្ឋស្រុកមោងឬស្សីជិត ៥០០ខ្នង និងដំណាំស្រូវជាច្រើនហិកតា


ត្រលប់ក្រោយ

22/11/21 10:39 AM

ចំនួនទស្សនា៖

427

ប្រភព៖

ភ្នំពេញ

ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ ផ្ទះប្រពលរដ្ឋស្រុកមោងឬស្សីជិត ៥០០ខ្នង និងដំណាំស្រូវជាច្រើនហិកតា


អត្ថបទ៖ សំ ជំនាញ


ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកមោងឬស្សីជិត ៥០០ខ្នង រួមទាំងដំណាំស្រូវជាច្រើនហិកតាទៀតកំពុងរងការគំរាមកំហែង ដោយសារជំនន់ទឹកភ្លៀងហូរពីស្រុករុក្ខគីរី។

ប្រភពពីអាជ្ញាធរស្រុកមោងឬស្សី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១៦ ខែវិច្ឆកានេះថា រយ:ពេលប៉ុន្មានថ្ងៃមកនេះ ភូមិសាស្ត្រមួយចំនួននៅក្នុងស្រុកមោងឬស្សីបានរងការជន់លិច ពិសេសលំនៅឋាន ផ្លូវថ្នល់ និងដំណាំស្រូវជាច្រើនហិកតារបស់ប្រជាកសិករបានរងផលប៉ះពាល់យ៉ាងដំណំ។


ប្រភពដដែលបានឲ្យដឹងបន្តថា ជំនន់ទឹកភ្លៀងទាំងក្នុងមូលដ្ឋានស្រុកមោងឬស្សី និងមួយចំណែកធំទៀតបានហូរស្រុងចាក់មកពីតំបន់ទំនាបរបស់ស្រុករុក្ខគីរី បាននឹងកំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋសរុបចំនួន ៥ភូមិ រួមមាន៖ ភូមិជ្រៃ១ ជ្រៃ២ ម្រះព្រៅ ភូមិទូលតាថុន និងភូមិជ្រៃជើងផងដែរ របស់ឃុំជ្រៃ ស្រុកមោងឬស្សី ស្មើប្រមាណ ៤៥០ខ្នងផ្ទះរងការប៉ះពាល់។

ស្ថានភាពទឹកជំនន់ហូរបុកគំហុកខាងលើក្រៅពីបង្កការប៉ះពាល់លំនៅឋានរបស់ពលរដ្ឋ ក៏កំពុងយាយី ផ្លូវថ្នល់ដីក្រហមចំនួន ៥ ៤០០ម៉ែត្រ ផ្លូវក្រាលកៅស៊ូចំនួន ៣ ០០០ម៉ែត្រ និង ដំណាំស្រូវប៉ះពាល់ចំនួន ៦៦០ហិតាទៀតដែលប្រឈមនឹងការខូចខាត៕


dd
Bottom Ad