មុនចាកចេញពីកម្ពុជា ប៉ូគីមថេង សុតធីតា ទទួចជាថ្មីសុំឱ្យអ្នកគាំទ្រផ្ដល់កម្លាំងចិត្តពីចម្ងាយ


ត្រលប់ក្រោយ

22/11/21 10:45 AM

ចំនួនទស្សនា៖

429

ប្រភព៖

ភ្នំពេញ

មុនចាកចេញពីកម្ពុជា ប៉ូគីមថេង សុតធីតា ទទួចជាថ្មីសុំឱ្យអ្នកគាំទ្រផ្ដល់កម្លាំងចិត្តពីចម្ងាយ





អត្ថបទ៖ សំ ជំនាញ


មុនឡើងយន្ដហោះចេញដំណើរទៅប្រទេសថៃ ដើម្បីបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ដើម្បីប្រកួតប្រជែងយកមុខមាត់ជូនជាតិមាតុភូមិ កញ្ញា ប៉ូគីមថេង សុតធីតា ម្ចាស់ជយលាភី Miss Grand Cambodia ឆ្នាំ២០២១ ថា មិនចង់បានអ្វីច្រើននោះឡើយ សុំត្រឹមតែមហាជនខ្មែរជាអ្នកគាំទ្រ ជួយផ្ដល់កម្លាំងចិត្តពីចម្ងាយ ។

កញ្ញា ប៉ូគីមថេង សុតធីតា បានឱ្យតារាញស៍ដឹងថា៖ «ខ្ញុំសុំតែម៉្យាងទេ! សង្ឃឹមថា ស្អែកនឹងបានឃើញវត្តមានបងប្អូនទាំងអស់ ត្រឹមពីចម្ងាយក៏បាន ព្រោះពួកយើងត្រូវអនុវត្តតាមវិធានការ ៣កុំ ៣ការពារទាំងអស់គ្នា ។ តែត្រឹមផ្តល់កំលាំងចិត្តពីចម្ងាយក៏គ្រប់គ្រាន់ហើយសំរាប់នាងខ្ញុំ» ។

ទន្ទឹមនឹងបានឃើញនូវពាក្យពេចន៍រំលេចចេញពីអារម្មណ៍ស្រីស្រស់ ប៉ូគីមថេង សុតធីតា យ៉ាងដូច្នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្ររូបនាងជាច្រើនបានសម្ដែងនូវក្ដីត្រេកអរ និងជូនពរកញ្ញាក្នុងឱកាសហោះហើរនោះ ហើយក៏សង្ឃឹមយ៉ាងមុតមាំលើសមត្ថភាព និងសម្រស់បវរកញ្ញាឯកកម្ពុជារូបនេះថា នឹងអាចធ្វើបានល្អនាំយកនូវជោគជ័យជូនជាតិតុភូមិផងដែរ ។

សូមបញ្ជាក់ថា បវរកញ្ញាហ្រ្គែនអន្តរជាតិ (Miss Grand International) គឺជាការប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំដែលប្រារព្ធធ្វើឡើងនៅប្រទេសថៃ ។ Miss Grand International ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយលោក Nawat Itsaragrisil ។ ជាកម្មវិធី ប្រកួតប្រជែងសម្រស់ដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោក ។

Miss Grand International ជាការប្រកួតប្រជែងសម្រស់អន្តរជាតិដែលមានរយៈពេល៨ឆ្នាំ មកហើយចាប់តាំងពីកម្មវិធី បានបង្កើតឡើងនៅថ្ងៃ៧ខែឧសភាឆ្នាំ២០១៣ ។ មានបេក្ខនារីមកពីតាមបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោកដែលបានមកចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនេះ សម្រាប់ឆ្នាំ២០២១ កម្មវិធីដែលប្រារព្ធធ្វើឡើងនៅប្រទេសថៃមួយនេះ ក៏មានការចូលរួមពីបណ្តាប្រទេសចំនួន៨នៅតំបន់អាស៊ាន ដែលក្នុងចំណោមនេះក៏មានកម្ពុជាយើងផងដែរ។

យោងតាមលទ្ធផលនៃការបោះឆ្នោតលើបណ្ដាញសង្គមនាពេលកន្លងមក បវរកញ្ញាមកពីប្រទេចំនួនប្រាំដែលកំពុងនាំមុខនៃការបោះឆ្នោទច្រើនជាងគេ។ ហើយបវរកញ្ញាកម្ពុជានាំបវរកញ្ញាវៀតណាមបន្តិចប៉ុណ្ណោះ៕


dd
Bottom Ad