រដ្ឋសភាគ្រោងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើដាក់បេក្ខភាពឯកឧត្តម ជាម យៀប ជំនួសឯកឧត្តម ងួន ញិល


ត្រលប់ក្រោយ

22/11/21 10:47 AM

ចំនួនទស្សនា៖

321

ប្រភព៖

ភ្នំពេញ

រដ្ឋសភាគ្រោងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើដាក់បេក្ខភាពឯកឧត្តម ជាម យៀប ជំនួសឯកឧត្តម ងួន ញិល 



នៅសប្តាហ៍ក្រោយនេះ រដ្ឋសភា នឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើដាក់បេក្ខភាពឯកឧត្តម ជាម យៀប ជំនួសឯកឧត្តម ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា ដែលទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ថែមពីនេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏នឹងពិនិត្យការស្នើកែសម្រួលសមាសភាពមួយចំនួនទៀតផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់លិខិតជូនទៅ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើដាក់បេក្ខភាពអនុប្រធានទី១ នៃរដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា ក្នុងមានដូចជា៖

១៖ ជ្រើសតាំង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា ជំនួស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

២៖ ជ្រើសតាំង ឯកឧត្តម ឈាង វុន ជាប្រធានគណៈកម្មការទី២ (គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) ជំនួសឯកឧត្តមឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប

៣៖ ជ្រើសតាំង ឯកឧត្តម សួស យ៉ារ៉ា ជាប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន) ជំនួស ឯកឧត្តម ឈាង វុន

៤៖ ជ្រើសតាំង ឯកឧត្តមនឹម ច័ន្ទតារា ជាអនុប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជំនួស ឯកឧត្តម សួស យ៉ារ៉ា

៥៖ ជ្រើសតាំង ឯកឧត្តម ទី សុគន្ធ ជាលេខាធិការគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន) ជំនួស ឯកឧត្តម នឹម ច័ន្ទតារា

៦៖ ជ្រើសតាំង ឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានជំនួស ឯកឧត្តម ទី សុគន្ធ៕


dd
Bottom Ad