ឧត្ដមសេនីយ៍ត្រី ថី វិសាល៖ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័ត ចំនួន១០ទីតាំង នៅផ្លូវជាតិលេខ៣នឹងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរារណ៍


ត្រលប់ក្រោយ

22/11/21 10:54 AM

ចំនួនទស្សនា៖

355

ប្រភព៖

ភ្នំពេញ

ឧត្ដមសេនីយ៍ត្រី ថី វិសាល៖ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័ត ចំនួន១០ទីតាំង នៅផ្លូវជាតិលេខ៣នឹងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរារណ៍


លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈបានឱ្យដឹងថា ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន ១០ទីតាំងដែលសមត្ថកិច្ចដាក់ នៅផ្លូវជាតិលេខ៣ ខាងមុខនេះ នឹងចូលរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលបង្កដោយការបើកបរល្មើសល្បឿនកំណត់។

តាមឱ្យដឹងពីលោកឧត្ដមសេនីយ៍ត្រី ថី វិសាល ដដែល ផ្លូវដែលត្រៀមនឹងបំពាក់ឧបករណ៍ ត្រួតពិនិត្យល្បឿន អចល័តចំនួន១០ទីតាំង រួមមាន ចំណុច គីឡូម៉ែត្រ១៨ គីឡូម៉ែត្រ ៣៣ គីឡូម៉ែត្រ ៤៣ គីឡូម៉ែត្រ៧៤ គីឡូម៉ែត្រ៨៦ គីឡូម៉ែត្រ ១០២ គីឡូម៉ែត្រ ១០៩ គីឡូម៉ែត្រ ១៣៤ គីឡូម៉ែត្រ ១៥១ និងគីឡូម៉ែត្រ ១៦១។

គួរបញ្ជាក់ដែរថា ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តទាំងនោះ ត្រូវការចាំបាច់នូវសេវា Internet ដើម្បីធ្វើការបញ្ចូនរូបភាព យានយន្ដល្មើសដែលថតបាននៅតាម ទីតាំងនីមួយៗ មកកាន់មជ្ឈមណ្ឌលបញ្ជាតាំងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់។ ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានដាក់សំណើទៅកាន់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ដល់សេវា Internet តាមខ្សែកាប្ល ដើម្បីតភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន ២០គ្រឿង លើ១០ទីតាំង តាមបណ្ដោយផ្លូវជាតតិលេខ ៣។ គោលបំណងនៃការស្នើសុំនេះ ធ្វើឡើងដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបង្កដោយការបើកបរល្មើសល្បឿនកំណត់នៅកម្ពុជា៕


dd
Bottom Ad