អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយនគរបាលចរាចរណ៍ត្រួតពិនិត្យការអនុវត្តប្រមូលពន្ធ


ត្រលប់ក្រោយ

22/11/21 11:22 AM

ចំនួនទស្សនា៖

478

ប្រភព៖

ភ្នំពេញ




អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយនគរបាលចរាចរណ៍ត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមផ្លូវនានាចាប់ពីថ្ងៃ៣០ វិច្ឆិកា

អគ្គនាយកដ្ឋានពន្ធដារនឹងសហ ការជាមួយនគរបាលចរាចរណ៍ត្រួតពិនិត្យការអនុវត្តប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយាន្តយន្តគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ នៅតាមផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តយន្តគ្រប់ប្រភេទប្រចាំឆ្នាំ២០២១នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

 យោងតាមសេចក្តីដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៧ វិច្ឆិកានេះ អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់ម្ចាស់យានយន្តជាថ្មី ឱ្យរួសរាន់ទៅទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តយន្តគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងករណីខកខាន មិនបានបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់យានយន្តនឹងត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យាន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យាន្តយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ ទេ។

  សម្រាប់ម្ចាស់យាន្តយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់ដាក់លិខិតប្រកាសបង់ពន្ធ នៅតាមសាខាពន្ធដារ ខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារជេត្រាស់ រ៉ូយ៉ាល់ នៅធនាគារស្ថាបនា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ធនាគារប្រៃសណីយ៍កម្ពុជ ឬធនាគារណាមួយដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី«GDT Taxpayer App» ។

ដោយឡែកយាន្តយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុល អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ។

dd
Bottom Ad