សមត្ថកិច្ចនគរបាលចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្តស្រុកមោងឫស្សី ខេត្តបាត់ដំបង


ត្រលប់ក្រោយ

22/11/21 11:26 AM

ចំនួនទស្សនា៖

298

ប្រភព៖

បាត់ដំបង

សមត្ថកិច្ចនគរបាលចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្តស្រុកមោងឫស្សី ខេត្តបាត់ដំបង៖


ខេត្តបាត់ដំបង ៖ នៅថ្ងៃ ពុធ ទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនី យ៍ ទោ សាត គឹមសាន ស្នងការនគរ បាលខេត្តបាត់ដំបង និង

យោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យី យក់ សាន នាយការិយាល័យនគរ

បាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយកម្លាំងនគរបាលស្រុកមោងឫស្សី ដែលមានលោកវរ សេ នីយ៍ឯក ស គឹមឡុង ជាអធិការនគបាលស្រុក រួមជាមួយអាជ្ញាធរពាក់ព័ន្ធនិងសហគមន៍នេសាទផង បានចុះបង្ក្រាបបទល្មើសនេសាទ (ដាក់បរណរវ៉ាវខុសច្បាប់) នៅចំណុចភូមិដូនទ្រី ព្រែកបាក់ស្នរ ត្រ ណាក់កេះ ក្នុងភូមិសាស្រ្តស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបានដូចខាងក្រោម៖

សាច់មងទម្ងន់ ៣១,៥០០គីឡូ

ក្រាម ,ឡុកចំនួន០៤ឡុក

 ,បង្គោល ចំនួន១.៧០០ដើម, ប្រលែងកូនត្រីចម្រុះ ចំនួន ៥០គីឡូក្រាម ។

នៅក្រោយពេលបង្រ្កាបសម្ភារល្មើសខាងលើក្រុមការងារបានសម្រេចដុតបំផ្លាញចោលនៅ កន្លែងតែម្តង។ ក្រៅពីបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នេះ មុខសញ្ញាដែល

ជាម្ចាស់ទីតាំងប្រព្រឹត្តអំពេីល្មេីសច្បាប់នេះ សមត្ថកិច្ចនគរបាលបានធ្វេីការ ស្រាវជ្រាវសាវតាជាតិ ដេីម្បីរៀបចំសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមច្បាប់៕


អត្ថបទដោយ សួន ស៊ីរ៉ា

dd
Bottom Ad