លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ដាក់ពង្រាយកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ


ត្រលប់ក្រោយ

22/11/21 11:29 AM

ចំនួនទស្សនា៖

254

ប្រភព៖

ភ្នំពេញ

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ដាក់ពង្រាយកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងថ្ងៃឈប់សម្រាកព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ សៀមរាប ៖ យោងតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការចង្អុលបង្ហាញរបស់គណ:បញ្ជាការឯកភាពខេត្តសៀមរាប ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាទីថ្ងៃទី ០១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បញ្ជាដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្កើនការយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធសន្តិសុខទូទាំងខេត្តសៀមរាប ។ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបត្រូវបានដាក់ពង្រាយទាំងយប់ទាំងថ្ងៃតាមបណ្តាគោលដៅសំខាន់ៗ និងចុះល្បាតតាមតំបន់កំសាន្តនានា តំបន់រមណីយដ្ឋាន ទីប្រជុំជន ដេីម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដែលមកកំសាន្ត និងរស់នៅក្នុងខេត្តសៀមរាប ៕

dd
Bottom Ad