រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការអភិ​វ​ឌ្ឍ​ប្រ​ព័​ន្ធ​អត្រានុកូ​លដ្ឋានមួយដ៏រឹងមាំ-ការបញ្ចូលបទពិសោធន៍នៃការរាត្បាតជំងឺកូវីដ-១៩


ត្រលប់ក្រោយ

22/11/21 11:44 AM

ចំនួនទស្សនា៖

282

ប្រភព៖

ភ្នំពេញ


ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២១--សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៩វិច្ឆកាឆ្នាំ២០២១ បានអញ្ជើញចូ​លរួមកិច្ច​ប្រជុំតុមូ​លថ្នា​ក់​រ​ដ្ឋ​មន្រ្តី ស្ដីពី «ការអភិវឌ្ឍប្រព័ន្ធអត្រានុកូលដ្ឋានមួយដ៏រឹងមាំ-ការបញ្ចូលបទ​ពិសោធ​ន៍នៃ​ការ​រា​ត្បា​តជំងឺកូវីដ-១៩ ទៅក្នុងដំណាក់កាលទី២នៃទសវត្សអត្រានុកូលដ្ឋាន និងស្ថិ​តិ​អ​ត្រា​នុ​កូ​ល​ដ្ឋា​ន»តាមប្រព័ន្ធវីដេអូ។ យោងតាមផេកផ្លូវការរបស់សម្តេចក្រឡាហោម បានឱ្យដឹងថា កិច្ចប្រជុំនេះរៀបចំសម្រ​បស​ម្រួ​លដោយ លោក ជំទាវ អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា អគ្គលេខាធិការរងអ​ង្គ​កា​រ​ស​ហប្រជាជាតិ និងជាប្រធានប្រតិបត្តិការនៃUNESCAP។ ក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចែករំលែកព័ត៌មាន និ​ង​បទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងយុទ្ធសាស្រ្ត និងវិធានការរបស់រាជ​រដ្ឋាភិបាលដើម្បីឆ្លើយ​ត​បចំពោះបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ និងរួមចំណែកធ្វើឱ្យប្រព័ន្ធចុះបញ្ជី​អ​ត្រា​នុ​កូលដ្ឋានអាចស្ដារឡើងវិញបានយ៉ាងឆាប់រហ័ស និងបន្តដំណើរការបានពេញលេញ។ សម្ដេចក្រឡាហោមក៏បានលើកឡើងអំពីការអនុវត្តគំនិតផ្ដួចផ្ដើមមួយចំនួន ដែល​មា​ន​ចែ​ង​នៅ​ក្នុ​ងផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ ២០១៧-២០២៦ ដែ​ល​មា​ន​គោលបំណងជួយដល់ប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន។ សម្ដេចក្រឡាហោមបានបន្តថា ទិន្នន័យស្ថិតិអត្រានុកូលដ្ឋានគ្រប់ជ្រុងជ្រោយ និង​ទា​ន់​ពេ​ល​វេ​លា​​ដែលផលិតចេញពីបញ្ជីអត្រានុកូលដ្ឋាន នឹងជួយឱ្យរាជរដ្ឋាភិបាលកម្ពុជាកំណត់គោលដៅ និ​ង​មានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងគ្រាអាសន្នឬគ្រោះមហន្តរាយ។សម្តេច ថា​ ក​ម្ពុជាក៏មាននូវកិច្ចសហការ និងការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍នានា តាមរ​យៈការ​គាំទ្រ​ផ្នែ​កបច្ចេកទេស ធនធាន និងការចែករំលែកការអនុវត្តល្អជាអន្តរជាតិផងដែរ។ បន្ថែមពីនេះ សម្ដេចក្រឡាហោមក៏បានចែករំលែកគន្លឹះ​ពិចារណាមួយចំនួនពាក់ព័​ន្ធនឹ​ង​កា​រ​រៀ​បចំប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានមានភា​ពធនអា​ចដំណើរកា​របា​ន​ពេ​ញ​លេ​ញ និងមិនទាន់ពេញលេញក្នុងស្ថានភាពដែលប្រទេសជាតិមានវិបត្តិ ឬស្ថិ​តក្នុង​គ្រាអា​ស​ន្ន​ផ​ង​ដែរ៕

dd
Bottom Ad