22/11/21 13:02 PM
ប្រទេសកម្ពុជា ជាប្រទេសប្រកបទៅដោយសុខសន្តិភាព ពិសេសនៅក្នុងបរិបទកូវីដ-19 នៅក្នុងឆ្នាំ២០២១នេះ បុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុកក្នុងឆ្នាំនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១លាននាក់ បានធ្វើដំណើរកំសាន្តទៅតាមទីកន្លែងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយព្រះរាជពិធីបុណ្យអុំទូក រយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយមានការរីករាលដាលនៃជំងឺកូវីដ-19 ខ្លាំងក្លា បានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាផ្អាកនូវព្រះរាជពិធីបុណ្យអុំទូក រយៈពេលបីឆ្នាំទាំងឆ្នាំនេះ។ នៅក្នុងឆ្នាំ ២០២១នេះ ដោយមានការធូរស្រាល និងចំនួននៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 មានការថយចុះនិងការអនុវត្តន៍ការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋស្ទើរតែ ១០០ ភាគរយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញ ពិសេសការប្រកបរបរអាជីវកម្ម ទេសចរណ៍វ៉ាក់សាំងជាដើម។
នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុនសែន ក៏បានសរសេរថា "ស្វាគមន៍ទេសចរវ៉ាក់សាំង" ស្ថិតក្នុងបរិបទដែលប្រទេសយើងពោរពេញដោយសុខសន្តិភាព ប្រជាពលរដ្ឋយើងអាចធ្វើដំណើរនៅគ្រប់ទីកន្លែងទាំងអស់ដោយពុំមានការភ័យខ្លាចដូចសម័យសង្គ្រាមឡើយ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចាប់ផ្ដើមបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដោយផ្ដើមទទួលទេសចរណ៍វ៉ាក់សាំង ចាប់ពីខែវិច្ឆិកា ២០២១ទៅ។ ក្នុងនោះគោលដៅសំខាន់នៃខេត្តព្រះសីហនុ និងតំបន់កោះមួយចំនួនត្រូវបានកំណត់ក្នុងគោលដៅទេសចរណ៍ផងដែរ។
ដោយមានការបើកទូលាយឲ្យភ្ញៀវជាតិ និងអន្តរជាតិដែលយើងហៅថា ទេសចរណ៍វ៉ាក់សាំងនោះ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២១នេះ ក៏មានភ្ញៀវជាតិ និងអន្តរជាតិជាង ១លាននាក់ ដើរលេងកម្សាន្តនៅតាមតំបន់នានា។ ក្នុងនោះក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះថ្វីត្បិតតែបើមិនមានការប្រារព្ធពិធីប្រណាំងទូកឬក៏ពិធីផ្សេងៗក៏ដោយ ក៏មានភ្ញៀវទេសចរកើនឡើង ២៥.៨ ភាគរយ បើធៀបទៅនឹងពិធីបុណ្យធំៗកាលពីពេលកន្លងមក។
នេះជាជោគជ័យដ៏ធំមួយសម្រាប់ប្រទេសកម្ពុជាក្នុងការដែលបើកដំណើរការប្រទេសឡើងវិញ និងអាចឈានដល់ការប្រារព្ធពិធីបុណ្យជាតិធំៗឡើងវិញរបស់កម្ពុជានៅពេលក្រោយៗ ទៀត។
អត្ថបទ: ប្រសិទ្ធ