កម្ពុជាបានទទួលសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩ ដោយជោគជ័យ


ត្រលប់ក្រោយ

22/11/21 13:04 PM

ចំនួនទស្សនា៖

257

ប្រភព៖

ភ្នំពេញ


ឯកឧត្ដម ថោង ខុន និងឯកឧត្ដម ឃួងស្រេង បានដឹកនាំប្រតិភូមួយរួមមាន ឯកឧត្ដមអគ្គនាយកកីឡា អ៊ុក សិទ្ធជាតិ ឯកឧត្ដម វ៉ាត់ចំរើន អគ្គលេខាធិការ NOCC ទៅចូលរូមមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីលើកទី៤០ នៅទីក្រុងឌូបៃ និងដើម្បីចុះហត្ថលេខា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ។

នៅក្នងមហាសន្និបាតលើកទី៤០ របស់ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាព្រឹកថ្ងៃទី ២១-១១-២០២១ នេះ ដោយមានការចូលរួមពីប្រតិភូអូឡាំពិកមកពី៤៥ ប្រទេសនៃទ្វីបអាស៊ី ក្រោមអធិបតីភាពលោក Thomas Bach ប្រធានអូឡាំពិកអន្តរជាតិ (IOC) និងលោក Randhir Shing ប្រធានស្តីទីក្រមប្រឹក្សាអូឡាំពិកអាស៊ី ។

ពិធីចុះហត្ថលេខាបានប្រព្រិត្តទៅក្រោមការអបអរសាទរយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងចលនាអូឡាំពិកអាស៊ីទាំង ៤៥ប្រទេស ដែលបានចូលរួមក៏បានសម្តែងនូវការអបអរសាទរ និងកោតសរសើរភាពសកម្មនៃការអភិវឌ្ឍចលនាកីឡាក្នុងតំបន់ និងទ្វីបអាស៊ីរបស់កម្ពុជា។

ដើម្បីលើកទឹកចិត្តបន្ថែមដល់កម្ពុជា ក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានផ្តល់គម្រោងសាងសង់មជ្ឈមណ្ឌលសារៈមន្ទីរអូឡាំពិក (Olympic Museum Center) ដ៏ធំមួយ និងមានសារៈសំខាន់ដល់កម្ពុជាសម្រាប់រក្សាសវតា និងស្នាដៃកីឡាជាតិ និងចលនាអូឡាំពិកជូនយុវជន អ្នកស្រាវជ្រាវវិស័យកីឡានៅកម្ពុជា ក៏ដូចសម្រាប់ពិភពលោក៕


dd
Bottom Ad