ជំនន់ទឹកភ្លៀងបានជន់លិចលើផ្លូវជាតិលេខ ២ ក្នុងស្រុកបាទី ត្រង់ចំណុចមុខមន្ទីពេទ្យបង្អែកស្រុកបាទី


ត្រលប់ក្រោយ

22/11/21 13:08 PM

ចំនួនទស្សនា៖

1144

ប្រភព៖

ភ្នំពេញ


ដោយមានការបម្រែបម្រួលអាកាសធាតុ នៅក្នុងខែនេះគឺជិរផុតរដូវវស្សាទៅហើយប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់ ដោយនៅរសៀលម្សិលមិញនេះ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២១ ភ្លៀងបានបន្តធ្លាក់ធ្វើឲ្យជន់លិចផ្លូវជាតិលេខ ២ ស្ថិតក្នុងស្រុកបាទី ខាងជើងវិទ្យាល័យចំបក់ នៅទល់នឹងមុខមន្ទីពេទ្យបង្អែកស្រុកបាទី។

យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា នៅផ្លូវជាតិលេខ២ កន្លែងដែលកំពុងតែជួសជុលផ្លូវ ស្ថិតនៅខាងត្បូងផ្សារសំរោងយោង ក្នុងស្រុកបាទី ភ្លៀងបានបន្តធ្លាក់ធ្វើឲ្យលិចផ្លូវ បង្កឲ្យមានការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរកាត់កំណត់ផ្លូវមួយនេះ។ ហើយការបន្តធ្លាក់នូវភ្លៀងនិងជំនន់ទឹកភ្លៀងនេះមិនមែនតែមាននឹកមិនមែនមានតែនៅក្នុងខេត្តតាកែវនោះទេ តាមបណ្ដាខេត្តផ្សេងៗ ក៏ភ្លៀងនៅតែបន្តធ្លាក់ផងដែរ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបន្ថែមទៀតដែរថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២៩២១ នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពល ជ្រលងសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ចូលមកតំបន់វាលទំនាបភាគខាងក្រោមប្រទេសកម្ពុជា។ ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងនៃប្រទេសចិន បន្តធ្លាក់ចុះលើប្រទេសកម្ពុជា តាមតំបន់មួយចំនួន គឺតំបន់ជួរភ្នំដងរែក និងតំបន់កំពុងរៀបអីសានឦសានជាដើម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរលាយឡំនឹង ផ្គររន្ទះ ខ្យល់កន្ត្រាក់ នៅក្នុងខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា និងខេត្តមួយចំនួនដែលជាប់នឹងព្រំប្រទល់ជាមួយនឹងប្រទេសវៀតណាមអាចមានភ្លៀងខ្លាំង។

ក្រសួងធនធានទឹកក៏បានបញ្ជាក់បន្ថែមទៀតផងដែរថាអាស្រ័យដោយមានបម្រែបម្រួលអាកាសធាតុបែបនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះករណីភ្លៀង ផ្គររន្ទះលាយឡំនឹងខ្យល់កន្ត្រាក់ ពិសេសគឺជំនន់ទឹកភ្លៀងតែម្ដង។

អត្ថបទ: ប្រសិទ្ធ


dd
Bottom Ad