22/11/21 14:57 PM
ជាយូរឆ្នាំមកហើយ ដែលលោក សួន ពិសិដ្ឋ បានឃ្លាតឆ្ងាយពីទស្សនិកជន ដោយលោកមិនបានបង្ហាញមុខក្នុងភាពយន្តណាមួយឡើយ ដោយលោកបានងាកទៅចាប់អាជីពជាអ្នកនិពន្ធបទភ្លេង និងផលិតបទចម្រៀង។ ស្រាប់តែមួយរយៈចុងក្រោយនេះ គេឃើញតារាសម្បុរស្រអែមរូបនេះ បង្ហាញមុខសម្ដែងក្នុងរឿងភាគបុរាណមួយ។
នៅពេលថ្មីៗនេះ លោក សួន ពិសិដ្ឋ បានវិលមកបង្ហាញមុខសម្ដែងភាពយន្ដវិញ ជារឿងភាគបុរាណខ្មែរស្ថិតនៅក្នុងសម័យលង្វែក និងជាស្នាដៃដឹកនាំរឿងរបស់លោក កៅ សីហា របស់ផលិតកម្មហង្សមាស និពន្ធដោយសាស្ត្រាចារ្យភាសាខ្មែរមួយរូប។ ទោះបីជាមិនបានចូលរួមសម្ដែងភាពយន្តនាពេលកន្លងមកយ៉ាងណាក៏ដោយ ប៉ុន្តែគេឃើញតារាចម្រៀងរូបនេះទៅមិនឆ្ងាយពីសង្វៀនសិល្បៈនោះទេ ដោយលោកងាកទៅចាប់យកការនិពន្ធបទភ្លេងសម្រាប់ភាពយន្តនានា និងការផលិតបទចម្រៀង ហើយក៏មានបទមួយចំនួនទទួលបានការពេញនិយមគាំទ្រយ៉ាងខ្លាំងទៀតផង។
គេនៅចាំបានថា លោក សួន ពិសិដ្ឋ បានចូលថតជាតួសម្ដែងតាំងពីឆ្នាំ ២០០៣ ។ បទដំបូង “សឹកហួសព្រោះស្នេហ៍” និងភាពយន្ដ “ចៅពស់កេងកង” ក្នុងឆ្នាំ ២០០៤ ដឹកនាំដោយបងប្រុស ហ្វៃ សំអាង។ ចន្លោះពេល១៧ឆ្នាំមកនេះ គេឃើញលោកបានចូលរួមសម្ដែងតែពីរឿងទៀតប៉ុណ្ណោះ គឺរឿង”អាបពាក់មួកសុវត្ថិភាពវគ្គ២”