សម្តេចតេជោ ហ៊ុន សែន នឹងទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកទីក្រុងដាវូស នៅខែក្រោយ


ត្រលប់ក្រោយ

23/11/21 11:19 AM

ចំនួនទស្សនា៖

352

ប្រភព៖

ភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចនឹងអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុងដាវូស ប្រទេសស្វីស នៅថ្ងៃទី១៧ ដល់ ២២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។


សម្តេចថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ


​ សម្តេចបានបញ្ជាក់ថា មុននឹងទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកទីក្រុងដាវូស សម្តេចនឹងទៅទស្សនកិច្ចនៅស្លូវ៉ានៀ​សិន។


ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង ឯកឧត្តម ប៉ាន សូរស័ករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអមដំណើរសម្តេចផងដែរ។


ជាមួយគ្នានេះដែរ សម្តេចប្រកាសស្វាគមន៍ ប្រសិនបើក្រុមអ្នកប្រឆាំងចង់ធ្វើបាតុកម្មប្រឆាំងសម្តេចនៅទីក្រុងដាវូស៕

dd
Bottom Ad