លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលបាត់ដំបង ដឹកនាំកម្លាំងចូលរួមសម្អាតបរិស្ថាន ទិវាអនាម័យបរិស្ថានជាតិ


ត្រលប់ក្រោយ

24/11/21 06:20 AM

ចំនួនទស្សនា៖

302

ប្រភព៖

បាត់ដំបង

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលបាត់ដំបង ដឹកនាំកម្លាំងចូលរួមសម្អាតបរិស្ថាន ទិវាអនាម័យបរិស្ថានជាតិ ២៣.វិច្ឆិកា.២០២១ ក្រោមប្រធានបទ "ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ"

--------------------------

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចូលរួមទិវាអនាម័យបរិស្ថានជាតិ ២៣.វិច្ឆិកា .២០២១ ក្រោមប្រធានបទ "ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ" ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃអភិបាលខេត្តបាត់ដំបង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿង បាញ់ទឹកលាងសម្អាតផ្លូវត្រើយខាងលិច និងខាងកើតដងស្ទឹងសង្កែ និងលើស្ពានឆ្លងស្ទឹងសង្កែ ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន០៣គ្រឿង និងរថយន្តអធិកាដ្ឋានស្រុកសង្កែ ចំនួន០១ គ្រឿង ។ 


ពិធីនេះប្រព្រឹត្តទៅនៅបរិវេណសួននាគសន្តិភាព ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អង្គភាព លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធជុំវិញក្នុងខេត្តបាត់ដំបង៕


ដោយ សួន ស៊ីរ៉ា



dd
Bottom Ad