បង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបាន ចំនួនម្នាក់អនុវត្តតាមច្បាប់


ត្រលប់ក្រោយ

25/11/21 06:30 AM

ចំនួនទស្សនា៖

386

ប្រភព៖

បាត់ដំបង

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងប្រតិបត្តិការ បង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបាន ចំនួនម្នាក់អនុវត្ត៖ 


ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០២:០៥នាទី លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១នាក់ 

ឈ្មោះ វីរៈ រ៉ាហ៊ីម ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

*វត្ថុតាងចាប់យកបានរួមមាន៖

- ថ្នាំញៀនប្រភេទកេតាមីន (ketamin) ចំនួន ៧ថង់ ទម្ងន់ ៧,២៦ក្រាម (ទាំងសំបក)

- ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (kmma) ចំនួន ៩គ្រាប់ និង ៧កំណាត់ ទម្ងន់ ៤,០៨ក្រាម

- ទូរសព្ទដៃ ១គ្រឿង (ចាស់)

- ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។


ជនល្មើស និងវត្ថុតាង បច្ចុប្បន្នបានកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តបាត់ដំបង ។


ដោយ គិត សំណាង


dd
Bottom Ad