ព្រោះតែខឹងនឹងការស្ដីបន្ទោសរបស់ឪពុកម្ដាយក្មេងស្រីវ័យជំទង់ម្នាក់សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែសំណាងល្អមានគេជួយសង្ក្រោះទាន់ពេលវេលា


ត្រលប់ក្រោយ

25/11/21 11:08 AM

ចំនួនទស្សនា៖

423

ប្រភព៖

ភ្នំពេញ


ហេតុការណ៍នោះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 17និង 40នាទីថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ 2021 នៅលើស្ពានជ្រោយចង្វាចាស់ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ

ប្រភពព័ត៌មានដែលឃើញហេតុការណ៍នោះបានឲ្យដឹងថានៅវេលាកើតហេតុគេឃើញក្មេងស្រីរងគ្រោះរូបនោះបានឈប់ចុះពីលើម៉ូតូកង់បីមួយគ្រឿងដល់ចំណុចកណ្ដាលស្ពាននាងក៏បានដើរទៅអង្គុយយំព្រមទាំងដៃកាន់ទូរស័ព្ទដៃលបំណងនឹងលោតទឹកសម្លាប់ខ្លួនដោយឃើញដូច្នេះប្រជាពលរដ្ឋរួមអ្នកធ្វើដំណើរក៏បាននាំគ្នាចុះឃាត់ព្រមទាំងបោះដៃហៅកម្លាំងសមត្ថកិច្ចប្រចាំការគល់ស្ពានរួមជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចកឱ្យចុះមកដល់កន្លែងកើតហេតុនាំគ្នាធ្វើការចាប់ឃាត់ក្មេងស្រីរងគ្រោះរូបនោះដោយនាងបានយំននាលដីមិនព្រមឲ្យកម្លាំងសមត្ថកិច្ចឃាត់រូបនាងនោះទេព្រមទាំងព្យាយាមមិនឱ្យសមត្ថកិច្ចយកទូរសព្ទពីដៃរបស់នាងទៀតផងដោយឃើញដូច្នេះសមត្ថកិច្ចក៏នាំគ្នាសម្រេចចាប់នាងលើកដាក់ម៉ូតូដឹកចេញពីលើស្ពានដើម្បីបញ្ជៀសការកកស្ទះរួមទាំងការចោមរោមមើលរបស់អ្នកដំណើរផងនោះក៏នាំនាងមកកាន់ប៉ុស្តិ៍ស្រះចកដើម្បីធ្វើការលួងលោមសួរនាំពីរឿងហេតុនៃការប៉ុនប៉ងលោតទឹកនោះផងដែរ។

ខណៈដែលនាំនាងមកដល់ប៉ុស្តិ៍ស្រះចកហើយនោះនាងក៏នៅតែព្យាយាមប៉ុនប៉ងនឹងរត់ចេញពីប៉ុស្តិ៍ទៀតផងប៉ុន្តែដោយកម្លាំងបាននាំគ្នាឃាត់លួងលោមនាងរហូតនាងសុខចិត្តប្រាប់ពីលេខទូរសព្ទរបស់ឪពុកម្ដាយរបស់នាងថានាងរស់នៅខណ្ឌសែនសុខ។


លុះប្រហែលជាមួយម៉ោងក្រោយមកសមត្ថកិច្ចក៏បានទំនាក់ទំនងទៅឪពុកម្ដាយរបស់នាងបានចុះមកដល់ប៉ុស្តិ៍ស្រះចកទាំងឪពុកនិងម្ដាយនាំគ្នាឃើញកូនបែបនេះក៏នាំគ្នាស្រក់ទឹកភ្នែកហួសចិត្តមិនគួរណាឃើញកូនស្រីគិតខ្លីបែបនេះដូច្នេះសោះគ្រាន់តែម្ដាយរបស់នាងស្ដីបន្ទោសតិចតួចពីរឿងកាន់ទូរសព្ទដៃឆាតចុះឆាតឡើងមិនខិតខំរៀនសូត្រហើយម្ដាយនិយាយដូច្នេះហើយក៏ត្រឡប់ទៅធ្វើការរោងចក្រវិញពេលឮដំណឹងស្រាប់ថាគេប្រាប់ថាកូនរបស់គាត់មកលោតទឹកសម្លាប់បែបខ្លួននេះ នោះសំណាងហើយដែលគេនាំគ្នាជួយឃាត់កូនទាន់ពេលកុំអីហួសពេលបាត់ទៅហើយ។

គួរបញ្ជាក់ថាក្មេងស្រីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះចនស្រីណន ហៅម៉ៅ អាយុ 18 ឆ្នាំមានស្រុកកំណើតនៅខេត្តស្វាយរៀងសព្វថ្ងៃស្នាក់នៅផ្ទះជួលជួយមួយឪពុកម្តាយនៅខណ្ឌសែនសុខ នាងរៀនថ្នាក់ទី 11 នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំពេញថ្មី។

ក្រោយពីកម្លាំងសមត្ថកិច្ចរួមទាំងឪពុកម្ដាយបានលួងលោមកូនស្រីរូបនោះដើម្បីឲ្យឈប់មានបំណងចង់គិតខ្លីបែបនេះតទៅទៀតរួចហើយឪពុកម្ដាយសង្ឃឹមថាកូនរបស់គាត់និងឈប់មានបំណងគិតខ្លីហើយខិតខំរៀនសូត្រនិងលះបង់នៃការឆាតចុះឆាតឡើងជាមួយមិត្តភ័ក្កិដែលអត់ប្រយោជន៍ខិតខំរៀនសូត្រជាអនាគតវែងឆ្ងាយតទៅមុខទៀតហើយនាងក៏បានវិលត្រឡប់ទៅផ្ទះវិញជាមួយឪពុកម្ដាយផងដែរ៕


dd
Bottom Ad