សម្ដេចតេជោ ហ៊ុន សែន ធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី ១៣ មានការគាំទ្រពីនាយករដ្ឋមន្ត្រីឡាវពេញទំហឹង


ត្រលប់ក្រោយ

30/11/21 12:38 PM

ចំនួនទស្សនា៖

422

ប្រភព៖

ភ្នំពេញ


នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ នៅវិមានសន្តិភាពក្នុងឱកាសទទួលបដិសណ្ឋារកិច្ចនឹងមានជំនួបទ្វេភាគីជាមួយនឹងលោក ផនខាំ វីផាវ៉ាន់ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា បានបង្ហាញពីការគាំទ្រពេញទំហឹង ដែលសម្ដេចហ៊ុនសែនធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣។


ជាពិសេសទៅទៀតនោះបានកោតសរសើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងមានភាពជាដៃគូល្អនៅក្នុងអាស៊ានទាំងមូល ក៏ដូចជាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស នឹងទទួលបានជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-19 បានល្អ។


ក្នុងនោះដែរសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីឡាវដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានធ្វើជាប្រធានអាស៊ាននឹងជួយគាំទ្រកម្ពុជា ជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី១៣ ដែលទទួលបានជោគជ័យនៅក្នុងការប្រជុំកន្លងមកនេះ។


គូររំលឹកផងដែរថាការមកបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវ គឺមានរយៈពេល ២ ថ្ងៃគឺថ្ងៃ ២៩ និងថ្ងៃទី 3៊៣០ ខែវិច្ឆិកា នេះ។ បន្ទាប់ពីជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីឡាវនឹងបន្តជួបជាមួយនឹងថ្នាក់ដឹកនាំក្រសួងស្ថាប័នផ្សេងៗជាបន្តបន្ទាប់ទៀត។


dd
Bottom Ad