អាជ្ញាធរខេត្តព្រះសីហនុ និងក្រសួងពាក់ព័ន្ធបានបង្កើតស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ អោយក្លាយជាទឹកស្អាតចំនួន២


ត្រលប់ក្រោយ

01/12/21 16:02 PM

ចំនួនទស្សនា៖

445

ប្រភព៖

ព្រះសីហនុ


ដោយមើលឃើញបញ្ហាបញ្ចេញទឹកកខ្វក់នៅក្នុងសមុទ្របែបនេះ អាជ្ញាធរខេត្តក៏ដូចជាក្រសួងពាក់ព័ន្ធបានបង្កើតនូវស្ថានីយប្រតិកម្មទឹកស្អាតចំនួន២ ដើម្បីសម្អាតទឹកកខ្វក់ នឹងចុះពិនិត្យដំណើរការរបស់ស្ថានីយកាលពីរសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១។

ដោយមើលឃើញពីការប៉ះពាល់ដល់បរិស្ថានក៏ដូចជាការបង្ហូរទឹកសំអុយចូលទៅក្នុងសមុទ្រម ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តធ្លាប់បានប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយធ្វើយ៉ាងណាកុំឱ្យមានទឹកស្អុយហូរចូលទៅក្នុងសមុទ្រច្រើនលើសលប់។ ព្រោះថាប្រសិនបើទឹកស្អុយទាំងនោះហូរចូលទៅក្នុងសមុទ្រច្រើនបណ្ដាលឱ្យកខ្វក់ទឹក, ពុលទឹក, ស្លាប់ធនធានធម្មជាតិនៅក្នុងទឹក ធ្វើអោយកខ្វក់ទឹកសមុទ្រដែលធ្វើឲ្យប៉ះពាល់ដល់ចំណូលសេដ្ឋកិច្ចបែបទេសចរណ៍។


ដើម្បីកាត់បន្ថយនិងកាត់ដាច់ទឹកសំអុយដែលនឹងបង្ហូរចូលក្នុងសមុទ្រអាជ្ញាធរពាក់ព័ន្ធ បានសម្រេចសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលត្រូវសាងសង់និងដាក់ឲ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារពីប្រទេសអ៊ីស្រាអែល ដែលជាស្នាដៃបង្កើតឡើងដោយក្រុមវិស្វករកូនខ្មែរ។ ប្រែក្លាយទឹកស្អុយដែលបានប្រើប្រាស់រួចអោយក្លាយជាទឹកដែលស្អាតស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដែលសព្វថ្ងៃកំពុងប្រើប្រាស់យ៉ាងសកម្មសម្រាប់បន្សុទ្ធទឹកនៅក្នុងទីក្រុងព្រះសីហនុ។

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានស្ថានភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ៥,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃទទួលរងទឹកខ្វល់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ ហិកតា ស្ថិតក្នុងសង្កាត់លេខ ៣។ ក្នុងនោះដែរក៏កំពុងតែបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី ៥ និងតំបន់ទី ៦ ដែលមានផ្ទៃដី ២,៦៩០ ហិកតា ក្នុងសង្កាត់លេខ ៤ ដែលសាងសង់ដោយក្រុមហ៊ុន X - Water Technology co.,ltd។

ក្នុងនោះដែលអគ្គនាយកនៃក្រុមហ៊ុនX - Water Technology co.,ltd លី រិទ្ធ បានឲ្យដឹងផងដែរថាការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំទី ២ នេះសព្វថ្ងៃគឺនៅភូមិ ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ស្ថានីយនេះបានដាក់ឲ្យដំណើរការរយៈពេល ៦ ខែកន្លងមកហើយមកដល់បច្ចុប្បន្ននេះ ស្ថានីយមួយកន្លែងនេះបានធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់បានប៉ុន្មាន ៥៨ ម៉ែត្រគូប។ លោកបានបន្ថែមទៀតថាសម្រាប់ទឹកដែលបានឆ្លងកាត់ប្រព័ន្ធរួចរាល់ វានឹងក្លាយជាទឹកដែលមានគុណភាពល្អ មិនមានការបំពុលបរិស្ថាននិងធ្វើឱ្យប៉ះពាល់ដល់ជីវចំរុះនោះទេ។


គូររំលឹកផងដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បន្ថែមថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២នសាងសង់ឡើងក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ីដែលហៅកាត់ថា adb។ ហើយស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងទៀតនៅតំបន់ឆ្នេរអូរឈើទាល ដែលមានសមត្ថភាពសំអាតទឹកកខ្វក់ក្នុងបរិមាណ២០,០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃនឹងត្រូវសាងសង់ឡើងនាពេលខាងមុខនេះដែរ។

អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad