អគ្គនាយកដ្ឋាន ក.ប.ប. បញ្ជូនរថយន្តមន្ទីរពិសោធន៍ចល័តត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងប្រេងឥន្ធនៈនៅខេត្តព្រះសីហនុ


ត្រលប់ក្រោយ

02/12/21 16:03 PM

ចំនួនទស្សនា៖

307

ប្រភព៖

ព្រះសីហនុ


ដើម្បីធានាឱ្យបាននូវម្ហូបអាហារដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងធានារាល់ការលក់ប្រេងឥន្ធនៈតាមដេប៉ូ និងស្ថានីយលក់ប្រេងឥន្ធនៈ ធ្វើការលក់ជូនប្រជាពលរដ្ឋគ្រប់លីត្រ និងមានគុណភាពល្អ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងផ្នែកប្រេងឥន្ធនៈ ចុះពិនិត្យសុវត្ថិភាព ម្ហូបអាហារ បរិមាណ និងគុណភាពប្រេងឥន្ធនៈ ក្នុងភូមិសាស្រ្ដ ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការណែនាំផ្ទាល់របស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការពារសុខុមាលភាព និងកិច្ចការពារអ្នកប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ។


ជាលទ្ធផល គ្រឿងសមុទ្រ បន្លែ ផ្លែឈើ និងទំនិញម្ហូបអាហារ ចំនួន ៣៨គំរូ នៅផ្សារខាងលើ មិនមានសារធាតុគីមីហាមឃាត់ ។ ដោយឡែក ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈចំនួន ៣ទីតាំងមិនបានអនុលោមបរិមាណ និងគុណភាពតាមច្បាប់ និងបានពិន័យអន្តរការណ៍តាមនីតិវិធី។នេះបើតាមការឱ្យដឹងនៅលើហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ៕


dd
Bottom Ad