ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ រដ្ឋាភិបាលកម្ពុជាចំណាយថវិកាជាតិប្រមាណ ៣០០ លានដុល្លារ ក្នុងការអភិវឌ្ឍផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់


ត្រលប់ក្រោយ

02/12/21 16:22 PM

ចំនួនទស្សនា៖

318

ប្រភព៖

ព្រះសីហនុ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើឱ្យបណ្តាលខេត្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមសុខសន្តិភាព។ ក្នុងនោះខេត្តព្រះសីហនុក៏ជាខេត្តមួយដែលកំពុងតែអភិវឌ្ឍន៍ខ្លាំងខ្លាបំផុត ហើយនៅព្រឹកមិញនេះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានទៅសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវ ៣៤ ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ៣កន្លែង។

ខេត្តព្រះសីហនុជាខេត្តមួយដែលមានសក្កដានុពលពិសេសនោះគឺទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុកនិងអន្តរជាតិ ហើយក៏ជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍មួយរបស់កម្ពុជាផងដែរ។ រហូតទទួលបានចំណាត់ថ្នាក់ដែលត្រូវបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើលោកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ក្នុងមហាសន្និបាតលើកទី ៧ របស់ក្លឹបឆ្នេរខ្សាច់ស្អាតលើលោក។

ដើម្បីកែប្រែមុខមាត់ថ្មីនៃខេត្តព្រះសីហនុឲ្យកាន់តែមានសក្កដានុពល និងមានការរីកចម្រើនកាន់តែខ្លាំងនោះរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការរបស់ខ្លួនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលនិងធ្វើយ៉ាងណាកុំឲ្យទឹកដែលប្រើប្រាស់ដោយប្រជាពលរដ្ឋនៅក្នុងខេត្តសីហនុ បង្ហូរទៅក្នុងសមុទ្រពោរពេញទៅដោយជាតិពុល។


ផ្លូវ ៣៤ ខ្សែ ដែលនឹងត្រូវសម្ពោធនៅព្រឹកមិញនេះគឺមានប្រវែងសរុប ៨៤,៥០៥ ម៉ែត្រ ដែលបានសាងសង់ហើយជាស្ថាពរ រយៈពេល ៨ ខែ ដែលគិតចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបើកការដ្ឋានសាងសង់។ ក្នុងគម្រោងអភិវឌ្ឍន៍នេះត្រូវបានសិក្សាកំណត់បែងចែកឋានានុក្រមផ្លូវជាបីប្រភេទស្របតាមតំបន់និងនគរូបនីយកម្ម ក្នុងក្រុងតំបន់ ជាយក្រុង តំបន់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ជាមួយនឹងការកំណត់លក្ខណៈបច្ចេកទេសសាងសង់។

ប្រភេទទី ១ ជាមហាវិថីមានចំនួន ៣ខ្សែ ប្រវែងសរុប ២២,៧៣១ម៉ែត្រ មានទទឹង ៥០ម៉ែត្រ ចែកជាផ្លូវរថយន្ត ៦កន្លង ផ្លូវទោចក្រយានយន្ត ២គន្លង រួមមាន: មហាវីថីរាម លេខ៤៥ ប្រវែង ៧,២៥០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកអាកាសយានដ្ឋាន កងកេង រហូតដល់មហាវិថីឆ្នេររាម។ មហាវិថីឆ្នេររាម មានប្រវែង ៥,៩៨១ ម៉ែត្រ និងស្ពានចំនួន ២រកន្លែង ស្ពានទី ១ ប្រវែង ៧៥ ម៉ែត្រ ស្ពានទី ២ប្រវែង ៥០ម៉ែត្រ តភ្ជាប់ពីមហាវិថីរាមទៅដល់មហាវិថីជំទាវម៉ៅ។ មហាវិថីជំទាវម៉ៅ លេខ៤៧ ប្រវែង ៩,៥០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅដល់មហាវិថីឆ្នេររាម និងមហាវិថីចំណោទអូត្រាវ។


ប្រភេទទី២ ជាមហាវិថីចំនួន ១៤ខ្សែ ប្រវែងសរុប ៤៩,៩៥៧ម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ចែកជាផ្លូវរថយន្ត ២ ទៅ ៤ កន្លង ផ្លូវទោចក្រយានយន្ត ២គន្លង។

ប្រភេទទី៣ ជាអនុវិថីមានចំនួន ១៧ខ្សែ ប្រវែងសរុប ១១,៨១៧ម៉ែត្រនមានទទឹង ៨ម៉ែត្រទៅ ៤០ម៉ែត្រ ចែកជាផ្លូវរថយន្ត ២គន្លង ផ្លូវទោចក្រយានយន្ត ២កន្លង។

ចំណែកស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ៣កន្លែង ដែលបច្ចុប្បន្នកំពុងតែដំណើរការជាផ្លូវការចំនួន ២ មានសមត្ថភាពចម្រោះ ជាងមួយម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និង១កន្លែងទៀតកំពុងតែសាងសង់ មានសមត្ថភាពចម្រុះ ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

សម្តេចតេជោហ៊ុនសែនក៏បានបន្ថែមទៀតថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស អញ្ជើញទៅលេងខេត្តព្រះសីហនុ ដើម្បីមើលផ្លូវ មើលស្ពាន និងមើលហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដែលមានការកែប្រែនូវមុខមាត់ថ្មី ដោយផ្លូវក៏ស្អាតបរិស្ថានក៏ល្អ ទឹកសមុទ្រក៏មិនកខ្វក់។

អត្ថបទ: ប្រសិទ្ធ

dd
Bottom Ad