ឯកឧត្តម កែ គឹមយ៉ាន អំពាវនាវ និងផ្តាំផ្ញើដល់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ជួយដល់មនុស្សចាស់ និងរៀបចំឱ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា


ត្រលប់ក្រោយ

09/12/21 09:13 AM

ចំនួនទស្សនា៖

272

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយបានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានប្រសាសន៍អំពាវនាវនិងផ្តាំផ្ញើបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋវ័យចាស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានអ្នកចូលរួម៤០០នាក់។  


ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេននិងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យទាំងអស់។


ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានប្រសាសន៍បន្ថែមថាមនុស្សចាស់ជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធន៍យ៉ាងច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។


ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអំពាវនាវ និងផ្តាំផ្ញេីដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ក្រុមគ្រួសារជួយដល់មនុស្សចាស់ និងរៀបចំឱ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា និងការចែករំលែកបទពិសោធ និងចំណេះដឹងគ្នាទៅវិញទៅមក និងផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់ និងការថែទាំពីកូនចៅពេញវ័យ នៅក្នងក្រុមគ្រួសារ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញកម្ពុជាយើង “មាតា-បិតា មានកាតព្វកិច្ចចិញ្ចឹម ថែរក្សា និងអប់រំកូនឱ្យក្លាយជាពលរដ្ឋល្អ ជួយសង្គមដោយមិនពាក់ព័ន្ធនឹងគ្រឿងញៀនគ្រប់ប្រភេទ"។


ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំអំណោយចែកជូនមនុស្សវ័យចាស់ ស្ថិតនៅក្រុងសិរីសោភ័ណ្ឌ ប្រជាពលចូលរួមក្នុងម្នាក់ៗទទួលបានអាវរងា ១ ភួយ ១ ក្រម៉ា ១ ប្រេងកូឡា ១ តែ១កព្ចាប់ស្កសរ ១គីឡូក្រាម អំបិល ១កព្ចាប់ទឹកដោះគោ ១កប៉ុង ថវិកា ២ម៉ឺនរៀល។


នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តដំណើរទស្សនាសមិទ្ធិផលរីកចម្រើននានាក្នុងខេត្តដែលជាផ្លែផ្កានៃសន្តិភាពដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងបានផ្តល់អំណោយឧបករណ៍អនាម័យលាងដៃ អំណោយជាថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន៦០នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងជួយចាក់សាបទីលានកីឡាដល់សាលាបឋមសិក្សាសុភីផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ



dd
Bottom Ad