ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ជំរុញបង្កើតការរៀបចំលេខាធិការដ្ឋាន នៅខេត្តប៉ៃលិន


ត្រលប់ក្រោយ

10/12/21 10:52 AM

ចំនួនទស្សនា៖

307

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ជំរុញបង្កើតការរៀបចំលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍ ដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ដែលកិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម រាជ សុភទ្ធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍លេខាធិការ ក្រុមលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់ក្រសួងមហាផ្ទៃ (ក.រ.ម), លោក ម៉ា និរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានអង្គភាពត្រួតពិនិត្យតាមដានវាយតម្លៃ និងផ្សព្វផ្សាយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហុក សុផល និង លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន, អភិបាលក្រុង-ស្រុក ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាពនានា ជុំវិញខេត្ត។ 



ឯកឧត្តម រាជ សុភទ្ធ បានបញ្ជាក់ពីការងារជំរុញ ពង្រឹងបន្ថែមទៀតដល់ការបង្កើតការរៀបចំលេខាធិការដ្ឋាន ក្នុងគោលបំណងដល់ក្រុមការងារ ដើម្បីចុះមូលដ្ឋានបាននៅកៀកជិតជាមួយប្រជាមួយប្រជាពលរដ្ឋ និងបានក្តាប់សភាពការណ៍ កង្វល់ សំណូមពរ តម្រូវការចាំបាច់របស់ពួកគាត់ តាមរយៈវេទិការសាធារណៈ ឬដោយផ្ទាល់ ហើយធ្វើការដោះស្រាយជាបន្ទាន់រាល់បញ្ហាគ្រប់ប្រភេទជូនគាត់ឱ្យបានទាន់ពេលវេលា និងបានបំផុសឱ្យគ្រប់មូលដ្ឋានកុំភ្លេចអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពបានល្អផងដែរ។


នាឱកាសនោះដែរ លោក ម៉ា និរិទ្ធ បានធ្វើបទបង្ហាញពីរបៀបរបបការងារដែលបានធ្វើហើយ នឹងលើកឡើងពីចំណុចនៅខ្វះចន្លោះ និងតម្រង់ទិសដល់ក្រុមការងារឱ្យបានត្រឹមត្រូវរួចផ្ញើរបាយការណ៍ទៅថ្នាក់ជាតិ។ ក្នុងបទបង្ហាញនេះដែរ លោកបានអនុញាតឱ្យសួរជាសំនួរដែលជាចម្ងល់ ព្រមទាំងបញ្ហាផ្សេងៗ នឹងបានឆ្លើយបំភ្លឺបំពេញបន្ថែមបានដោយក្បោះក្បាយជូនផងដែរ។


ក្រោយពីបានស្តាប់ក្នុងការធ្វើបទបង្ហាញមានសំនួរ ចម្លើយ រួចមកលោក ឃ្លោក នួយ អភិបាលរងខេត្ត បានបូកសរុបលទ្ធផលកិច្ចពិភាក្សានៃកិច្ចប្រជុំទាំងមូលបានទទួលលទ្ធផលល្អ ព្រមទាំងបានបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត ធ្វើការសម្របសម្រួលជាមួយរដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពនានា កងកម្លាំងសមត្ថកិច្វពាក់ព័ន្ធ សហការគ្នាធ្វើឱ្យបានកាន់តែល្អប្រសើរបន្តទៀតក្រោមនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលផងដែរ៕




dd
Bottom Ad