មន្ត្រីសុខាភិបាល ធ្វើតេស្តរកវីរុសកូវីដ-១៩ លើពលករ១៣៨នាក់ ដែលភាគីថៃបញ្ជូនមក គឺមានពលករ៣១នាក់ ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ស្រុកសំពៅលូន


ត្រលប់ក្រោយ

14/12/21 13:37 PM

ចំនួនទស្សនា៖

270

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ កម្លាំងឈរជើងនៅតំបន់ព្រំដែនច្រកទ្វារតំបន់អូរអន្លក់ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវ:៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ ដោយមានកិច្ចសហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទៅទទួលពលករវិលត្រឡប់មកស្រុកកំណើតវិញ ដែលភាគីថៃបានចាត់បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ។ 



លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានផ្តល់ព័ត៌មានមកថា ពលករខ្មែរចំនួន១៣៨នាក់ ដែលភាគីថៃបានចាត់បញ្ជូនមកតាមច្រកព្រំដែនអូរអន្លក់ ត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការត្រួតពិនិត្យនិងធ្វើតេស្តរហ័ស គឺអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា ក្នុងនោះមានតែពលករចំនួន៣១នាក់ប៉ុណ្ណោះ ដែលត្រូវបានចាត់បញ្ជូនពួកគាត់បន្តទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក តាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកសំពៅលូន ដើម្បីថែទាំសុខភាព ។


លោក បានបញ្ជាក់ថា ចំពោះពលករ ដែលមានកាតចាក់វ៉ាក់សាំងពេញលេញចំនួន១០៧នាក់ ស្រី៤២នាក់ ក្មេង២៨នាក់ ស្រី១៧នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំ បានចំនួន១២នាក់ ស្រី៦នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតសាម៉ីរៀៗខ្លួនផងដែរ ៕



dd
Bottom Ad